ប្រភពពីភ្នាក់ងារដោះដូរកីឡាករតំបន់អាស៊ានបានឲ្យដឹងថា ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាកា នឹងចុះកុងត្រាជាមួយក្លឹបជើងឯករងលីកកំពូលម៉ាឡេស៊ី រដូវកាល២០១៧ Pahang FA ។
កីឡាករវ័យ២៣ឆ្នាំនឹងទទួលបានប្រាក់ខែ១៥០០០ដុល្លារ ប្រាក់ចំណាយផ្សេងៗប្រហែល៥០០០ដុល្លារ ឡានមួយគ្រឿង ខុនដូរមួយល្វែង និងអត្ថប្រយោជន៍ដទៃទៀត។
ព័ត៌មាននេះលេចលឺក្រោយពេលសាមីខ្លួនកីឡាករបានសរសេរសារ លាអ្នកគាំទ្រកម្ពុជាក្នុងបណ្ដាញសង្គម Instagram របស់ខ្លួនកាលពីម្សិលមិញ ខណៈប៉ុន្មានថ្ងៃមុនក៏មានព័ត៌មានល្ហិចល្ហៀងថាក្លឹបម៉ាឡេស៊ី ថៃ សិង្ហបុរីនិងអឺរ៉ុបទាក់ទងដែរ៕