ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប និង Liverpool កីឡាករ Mohamed Salah ត្រូវបានបោះឆ្នោត ឲ្យក្លាយជាកីឡាករលេងល្អបំផុតប្រចាំទ្វីបអាហ្វ្រិកនៅឆ្នាំ២០១៧នេះ( BBC African Player of the Year)។
អតីតខ្សែប្រយុទ្ធរបស់ Roma បានយកឈ្នះមិត្តរួមក្រុមហង្សក្រហម និងជម្រើសជាតិសេណេហ្គាល់ Sadio Mane, Naby Keita របស់ជម្រើសជាតិហ្គីណេ, Victor Mose របស់ជម្រើសជាតិនីហ្សេរីយ៉ា និងខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងកីឡាករ Pierre-Emerick Aubaeyang។
ពេលនេះ Salah រកបាន១៣គ្រាប់ក្នុងចំណោម១៦ប្រកួតក្នុង Premier League ហើយរូបគេជាកីឡាករសំខាន់របស់ហង្សក្រហម និងជួយអេហ្ស៊ីបឡើងទៅលេងនៅ World Cup 2018នៅរុស្សី។ កាលពីដើមឆ្នាំ២០១៧រូបគេជួយអេហ្ស៊ីបបានជើងឯករងពាន Africa of Natrion។ ក្នុងពិធីទទួលពានកីឡាករវ័យ២៥ឆ្នាំបាននិយាយក្នុងទូរទស្សន៍ BBC ថា៖
“ខ្ញុំពិតជារីករាយដែលបានឈ្នះពាននេះ។ ខ្ញុំតែងតែមនអារម្មណ៍ពិសេស ពេលដែលឈ្នះអ្វីមួយ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានឆ្នាំមួយដ៏អស្ចារ្យ។ដូច្នេះខ្ញុំរីករាយណាស់”៕
ប្រភព៖ BBC
ប្រែសម្រួល៖ជែម៍