គេហទំព័រអាណាចក្រកីឡា សូមសង្ខេប និងប្រែសម្រួលជូនប្រិយមិត្តអំពីពានបាល់មាស Ballon d’Or ក្នុងឆ្នាំ២០១៧នេះពិសេសព័ត៌មាននៃការទទួលពាន និងចំណុចសំខាន់ដទៃទៀត។
តើម្ចាស់ជយលាភីត្រូវប្រកាសនៅពេលណា?
អត្តសញ្ញាណនៃផ្សព្វផ្សាយការប្រកាសជយលាភីពាន Ballon d’Or លើកទី៦២នឹងធ្វើឡើង នៅថ្ងៃទី ៧ ធ្នូ ឆ្នាំ២០១៧ នេះក្នុងប៉ុស្តិ៍ទូរទស្សន៍ ចាប់ផ្ដើមពីម៉ោង ១៩ និង៤៥នាទីយប់(នៅអឺរ៉ុប)ស្មើនិងម៉ោង១និង៤៥នាទីយប់រំលងអាធ្រាត្រម៉ោងនៅកម្ពុជា។ អតីតខ្សែប្រយុទ្ធស្លាបរបស់ Tottenham និង Newscastle លោក David Ginola នឹងតំណាងក្នុងការប្រគល់ពាននេះ។
តើនរណាជាបេក្ខភាពសម្រាប់ឈ្នះពានរដូវកាលនេះ?
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ គឺ Cristiano Ronaldo និង Lionel Messi គឺជាបេក្ខភាព២រូប ក្នុងចំណោមបេក្ខភាពបញ្ជីដំបូង៣០រូប ដែលបានប្រកាសកាលពីខែតុលាដោយ France Football។ ក្នុងបញ្ជីនេះមានកីឡាករមកពី La liga និងPremier League ច្រើនជាងគេ។
The 30 nominees for the 2017 Ballon d’Or France Football ! #ballondor pic.twitter.com/TBRQwRvo4E
— France Football (@francefootball) October 9, 2017
Ronaldo ឬក៏ Messi?
Kaka គឺជាកីឡាករចុងក្រោយដែលឈ្នះពាននេះកាលពីឆ្នាំ២០០៧ហើយផុតពីនេះ Ronaldo ៤ដង និង Messi ៥ដង។ប៉ុន្តែថ្ងៃនោះមកដល់គេសន្និដ្ឋានថា Ronaldo នឹងតាមស្មើ Messi មិនខាន។
តើអាចនឹងមានបេក្ខភាពដទៃទៀតដែលឈ្នះពាននេះទេ?
Ronaldo បានឈ្នះពាន FIFA’s The Beste award កាលពីខែតុលា ប៉ុន្តែរូបគេនៅតែមានភាគរយខ្ពស់បានពាននេះ បង្គ្រប់៥ដដែល។ ខណៈពេលដែលមានរូបថតបែកធ្លាយថា Messi ឈ្នះពាននេះគឺជារឿងមួយមិនអាចរំលងបាន។ Neymarរបស់ PSG ក៏ស្ថិតក្នុងបេក្ខភាព៣នាក់ចុងក្រោយដែរមើលទៅ ប៉ុន្តែ Harry Kane របស់ Spurs នៅឆ្ងាយណាស់។ មែនទែនទៅគ្មាននរណាក្រៅពី Messi និង Ronaldo, Ronaldo និង Messi នោះទេ៕