ខ្សែ​បម្រើ​អេស្ប៉ាញ David Silva បាន​យល់​ព្រម​បន្ត​កុង​ត្រា​ជាមួយ​ Man City ដែល​កុង​ត្រា​នេះ ​នឹង​ធ្វើ​ឲ្យ​រូប​នៅ​លេង​ក្នុង​ប្រទេស​អង់គ្លេស​បាន​មួយ​ទសវត្យ។

កុង​ត្រា​ចាស់​របស់ ​Silva នឹង​ផុត​កំណត់​នៅ​ឆ្នាំ​២០១៩​ ប៉ុន្តែ​ការ​កាន់​ប៊ិច​ស៊ីញេ​កុង​ត្រា​មួយ​រដូវកាល​បន្ថែម​នេះ ​នឹង​រក្សា​គាត់​នៅ​កីឡដ្ឋាន Etihad Stadium ដល់​ឆ្នាំ​២០២០​ដោយ​គិត​រយៈ​ពេល​គឺ​១០​ឆ្នាំ​គត់។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ចាក​ចេញ​ពី​ Valencia មក​លេង​នៅ​ Man City កាល​ពី​ឆ្នា​២០១០​ ហើយ​រូប​គេ​ធ្លាប់​និយាយ​កាល​ពី​ខែ​មុន​ថា ​ចង់​ឈ្នះ​ពាន​ Champions League ជាមួយ​ក្លឹប។

ក្នុង​រដូវ​កាល​នេះ​ David Silva បាន​ជួយ​ក្រុម​មេឃ​ខៀវ​ឈរ​កំពូល​តារាង ​Premier League មាន​៨​ពិន្ទុ​លើស​ក្រុម​លេខ​ ២​ Man Utd ដោយ​ឆ្លង​កាត់​ការ​ប្រកួត​១៤​ដង​ឈ្នះ​១៣​ដង​ក្នុង​រដូវ​កាល​នេះ៕