គ្រូបង្វឹក Real Madridលោក Zinedine Zidane អាចនឹងលែងឈឺក្បាលជាងមុន ដោយសារកីឡាករដែលរបួសទាំងប៉ុន្មានជិតបានមកលេងវិញហើយពិសេស Garetb Bale, Keylor Navas, និង Mateo Kovasic ខណៈពួកគេមិនទាន់មាន Fit គ្រប់គ្រាន់។
ខ្សែបម្រើសញ្ជាតិក្រូអាត និងអ្នកចាំទីជម្រើសជាតិកូស្ការីកា បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីរបួសក្រលៀនហើយពួកគេនឹងបានលេងឆាប់ៗនេះ។ ចំណែកការត្រឡប់មកវិញរបស់ Bale គឺពិតជាគួរឲ្យភ្ញាក់ផ្អើល ដោយ Real Madrid ឲ្យកីឡាករសញ្ចាតិវែលរូបនេះហ្វឹកហាត់ជាមួយឈុតយុវជនផង និងហ្វឹកហាត់ជាមួយក្រុមធំផង។
បើតាមសម្ដីរបស់គ្រូបង្វឹកសញ្ជាតិបារាំងអ្នកទាំងបី នឹងបានមកហ្វឹកហាត់ជុំគ្នាជាមួយក្រុមនៅថ្ងៃព្រហស្សត្តិនេះ ដើម្បីត្រៀមលេងជាមួយនឹង Malaga។ ការត្រឡប់មកវិញគឺជារឿងដ៏ល្អមួយសម្រាប់ក្រុម ខណៈពួកគេត្រូវអវត្តមាន Sergio Ramos ដែលបាក់ខ្ទ់ងច្រមុះ អំឡុងការប្រកួតស្មើ០-០ ជាមួយ AT. Madrid កាលពីថ្ងៃសៅរ។
Ramos អាចនឹងបានលេងវិញពេល Real ជួបក្រុម Atletico Bilbao នៅថ្ងៃទី២ធ្នូ ប៉ុន្តែរូបគេត្រូវពាក់ក្បាងមុខហើយ។ អ្វីដែលគេរំពឺងជាងគេគឺការត្រឡប់មកវិញរបស់ប្រព័ន្ធប្រយុទ្ធ BBCដែលកំពុងពិបាករកគ្រាប់បាល់ខ្លាំងបំផុតនៅរដូវកាលនេះ៕