Rio Ferdinand បានបន្ទោសក្រុម Liverpool ថាពួកគេមិនដឹងពីរបៀបការពារ បន្ទាប់ពីបណ្ដោយឲ្យ Sevilla តាមស្មើក្នុងលទ្ធផល៣-៣ការប្រកួត Champions League យប់មិញ។
ក្រុមហង្សក្រហមបានធ្វើការនាំមុខម្ចាស់ផ្ទះ Sevilla ដល់ទៅបីគ្រាប់នៅវគ្គទី១ដោយ Roberto Firmino ២គ្រាប់នាទីទី២និង៣០ខណៈ Sadio Mane រកបានមួយគ្រាប់នៅនាទី៣០។ មិនដឹងយ៉ាងម៉េច! ចូលវគ្គទី២ Sevilla តាមស្មើវិញដោយវាយបកបីគ្រាប់បានមកពីកីឡាករ Wissam Ben Yedder ២គ្រាប់(៥១, Pe; ៦០)ខណៈ Guido Pizarro រកបានគ្រាប់ទី៣នៅនាទី៩០។
ដូចនេះហើយបានធ្វើឲ្យអតីតខ្សែការពារអង់គ្លេស និង Manchester United និយាយបែបបន្ទោសថា៖”ពួកគេល្អខ្លាំងក្នុងតំបន់ប្រយុទ្ធ ប៉ុន្តែក្រុមដែលល្អបំផុតត្រូវដោះស្រាយបញ្ហា នៃការប្រកួតគឺប្រយុទ្ធ និងការពារ។ ហើយពេលនេះ ក្រុមLiverpool មិនដឹងថាត្រូវការពារបែបណានោះទេ”។
“ ពួកគេធ្វើបានល្អនៅវគ្គទី១គឺល្អគ្រប់យ៉ាង ប៉ុន្តែអ្នកត្រូវតែការពារ កាតបន្ថយសម្ពាធ នៃការវាយសម្រុករបស់ដៃគូ។ តែពួកគេមិនអាចធ្វើបាន”៕