គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បាននិយាយប្រាប់ Daniel Sturridge ឲ្យផ្ដោតសំខាន់ក្នុងស្នាក់នៅ ជាមួយក្លឹប ទោះបីជារូបមានព័ត៌មានពីការចាកចេញពីទឹកដី Anfield ក៏ដោយ។
Sturridge វ័យ២៨ឆ្នាំទើបតែបានលេង៤ប្រកួតប៉ុណ្ណោះ ពេលរដូវកាលនេះចាប់ផ្ដើម ហើយ៤ប្រកួតទៀតជាកីឡាករបម្រុងនិងរកបាន២គ្រាប់ផងដែរ។ កីឡាករជម្រើសជាតិអង់គ្លេសត្រូវតែចាប់ឱកាសឲ្យចូលលេងច្រើនជាងនេះ បើរូបគេចង់ជាប់ឈ្មោះទៅលេងនៅ World Cup 2018 នៅប្រទេសរុស្សីក្រោមការដឹកនាំរបស់ លោក Gareth Southgate ក្នុងជម្រើសជាតិអង់គ្លេសវិញ។
ប៉ុន្តែKlopp ដែលនឹងត្រូវដឹកនាំក្រុមរបស់លោក ជួបម្ចាស់ផ្ទះ Sevilla ក្នុងChampions League នៅយប់នេះ និយាយថាគាត់ត្រូវការ Sturridge ផ្ដោតសំខាន់ជាមួយ Liverpool។
“ ខ្ញុំអាចដឹងថាកីឡាករម្នាក់ដែលមានគុណភាព គឺពិតជាមិនសប្បាយចិត្តដែលគាត់មិនបានចូលលេងជម្រើសដំបូង។ តែនេះវាគឺជាបាល់ទាត់។ ស្ថានភាពរបស់កីឡាករពិតជាល្អពេញលេញ។ ពេលនេះយើងនៅក្នុងខែវិច្ឆិកា ហើយយើងត្រូវការកីឡាករទាំងអស់របស់យើង ទោះបីជាគាត់មានអារម្មណ៍ថាខុសពីមុនក៏ដោយ”។
“ នៅដល់មួយខែកន្លះទៀតមុនពេលទីផ្សាកីឡាករត្រូវបើក ហើយខ្ញុំមិនគិតអំពីរឿងនេះទេ មានការប្រកួតជាច្រើនមុនពេលថ្ងៃនោះមកដល់ហើយខ្ញុំត្រូវការពួកគេ”។
Sturridge បានចូលលេង២៦ប្រកួត និងរកបាន២១គ្រាប់ក្នុងរដូវកាល២០១៣/១៤ ប៉ុន្តែចាប់តាំងពីពេលនោះមករូបគេទើបតែរកបាន១៧គ្រាប់ក្នុងការចូលលេង២៩លើកនៅ៣រដូវកាលចុងក្រោយដោយសាររបួសញ៉ាំញីផង៕