នាថ្ងៃទី២១ ខែកក្កដា ម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ 30th SEA Games 2019 លើកទី៣០ ឆ្នាំ ២០១៩ ខាងមុខនេះ។

មូលហេតុចំបង់ដែលនាំអោយមានការបោះបង់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games 2019 រដ្ឋាភិបាលនៃប្រទេសដីកោះមួយនេះ បានថ្លែងប្រាប់ថាគឺដើម្បីផ្ដោតទៅលើការរៀបចំទីក្រុងឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធ រវាងកងកម្លាំងសន្តិសុខ ជាមួយពួកសកម្មប្រយុទ្ធឥស្លាម។

កត្តានេះហើយទើបធ្វើអោយ គណៈកម្មាការកីឡារបស់ហ្វីលីពីនសម្រេចបោះបង់គម្រោងក្នុងការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក្រោយជួបប្រជុំជាមួយប្រធានាធិបតី លោក Rodrigo Duterte

«ធនធានកយរតែត្រូវផ្តោតលើការស្តារ និងការកសាងឡើងវិញទីក្រុង ម៉ារ៉ាវី ជំនួសឱ្យការផ្តល់មូលនិធិសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩» ការលើកឡើងរបស់ លោក William Ramirez ប្រធានគណៈកម្មាការកីឡារបស់ហ្វីលីពីន។

 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) នេះ ហ្វីលីពីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះចំនួន៣ដងផងដែរចាប់តាំអពីព្រឹត្តិការណ៍មួយនេះបង្កើតឡើងតាំងពីឆ្នាំ១៩៥៩មក ពោលគឺធ្លាប់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៨១, ១៩៩១ និង ២០០៥៕

 

រូបភាព: aseanfootball