យោងតាមសេចក្តីប្រទេសរបស់សហព័ន្ធសន្តិភាពសកល (URF) កម្ពុជា ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសជ្រើសរើសសិស្សនិស្សិត មិនថាជាប់ឬធ្លាក់មធ្យមសិក្សាទុតិយភូមិទាំងអស់ ដែលមានបំណងចង់ក្លាយជាគ្រូកីឡាកាយសម្ព័ន្ធ និងកីឡាតុងអ៊ិលម៉ូដូ អាចចូលរួមវគ្គបណ្តុះបណ្តាលកីឡាជាមួយអង្គកាសសហព័ន្ធសន្តិភាពសកលកម្ពុជា ដែលមានរយៈពេល ១២០ថ្ងៃ នៅប្រទេសហ្វីលីពីន ។

លោក ហ៊ុត ហេន នាយកភូមិភាគពាយព្យបានឲ្យដឹងថា សម្រាប់លក្ខណៈរបស់អង្គការសហព័ន្ធសន្តិភាពកម្ពុជា ជម្រើសរើសនោះ បេក្ខជនទាំងពីរភេទ ត្រូវមានអាយុចាប់ពីរ ១៨ ដល់ឆ្នាំ៣៥ឆ្នាំ ដោយត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល ២១ថ្ងៃ នៅអង្គការ (UPF) ខេត្តបាត់ដំបង ជាមុនសិន ហើយមានលិខិតឆ្លងដែនផងដែរ។ លោកបន្ថែមទៀតថា ប្រសិនបើ ប្អូនៗ សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍អាចទាក់ទង់សហព័ន្ធសន្តិភាពសកលកម្ពុជា រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។ នាយកពាយព្យរូបនេះបន្តទៀតថា សម្រាប់កាលបរិច្ឆេទចូលរៀនគឺចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ហើយនិងត្រូវទៅសិក្សា រយៈពេល ៤ខែ នៅប្រទេសហ្វីលីពីន ហើយសម្រាប់ការចំណាយផ្សេងៗ ដូចជាអាហារ ការស្នាក់នៅ សំបុត្រយន្តហោះទៅមក គឺជាបន្ទុករបស (URF)។

សូមបញ្ជាក់ថា បន្ទាប់ពីសិស្សនិស្សិតបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយសម្ព័ន្ធ និងអាចក្លាយជាគ្រូបង្គោល ឬជាបុគ្គលិកកីឡាកាយសម្ព័ន្ធ តុងអ៊ិលម៉ូដូផង៕