អតីតកីឡាករ Bayern Munich, Arsenal និងGalatasaray ខ្សែប្រយុទ្ធ Lukas Podolski បានមកដល់ប្រទេសជប៉ុនជាផ្លូវការហើយកាលពីថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះដើម្បីចូលរួមជាមួយក្លិបថ្មីរបស់ខ្លួនVissel Kobe ដែលមានមូលដ្ឋាននៅក្របខណ្ឌលីគកំពូលជប៉ុន ក្រោមកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយតម្លៃខ្លួន៤.២លានផោន។
បុរសដើមកំណើតប៉ូឡូញ ធ្លាប់លេងអោយក្លិប Cologne បន្ទាប់មកចំណាយពេល៣ឆ្នាំជាមួយBayern Munich ចន្លោះ២០០៦ ដល់ ឆ្នាំ២០០៩។
បចុប្បន្នមានវ័យ៣១ឆ្នាំ បានចូលរួមជាមួយ Arsenal នៅឆ្នាំ២០១២ រកបាន១៩គ្រាប់ ក្នុងចំណោម៦០ប្រកួតនៅលីគកំពូលអង់គ្លេស និងជួយកាំភ្លើងធំឈ្នះFA Cup កាលពីឆ្នាំ២០១៤។ មុនពេលផ្លាស់ទៅលេង Galatasaray កាលពីរដូវក្តៅឆ្នាំ២០១៥។
រូបគេបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីខែ ឆ្នាំ២០១៦ ដោយរកបាន៤៨គ្រាប់ ក្នុងចំណោមការប្រកួតទាំង១២៩លើកកន្លងមក។
គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករនៅជប៉ុននឹងធ្វើការបើកអំឡុងថ្ងៃទី ២១ ខែ កក្កដា រហូតដល់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧៕