ពានរង្វាន់ AFC Futsal Championship 2018 គ្រោងរៀបចំពីថ្ងៃទី ៦ដល់១៨ ខែ​ កុម្ភៈ ឆ្នាំ២០១៨ បានធ្វើការចាប់ឆ្នោតបែងចែកពូលសម្រាប់វគ្គជម្រុះតាម៤តំបន់នៃទ្វីបអាសុីទាំងមូលដោយមាន អាសុីអាគ្នេយ៍, អាសុីខាងកើត, ខាងលិច, ខាងត្បូង និងកណ្តាល។

សម្រាប់កម្មវិធីនៃការប្រកួតទាំងអស់នោះវិញពុំទាន់ចេញជាផ្លូវការនៅឡើយទេលើកលែងតែអាសុីអាគ្នេយ៍គ្រោងធ្វើពីថ្ងៃទី ១៣​ ខែ តុលា​ ដល់ ៣​ វិច្ឆិកា ឆ្នាំ២០១៧ ខណៈវៀតណាម​ ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ។

បញ្ជាក់ថា មកទល់ពេលនេះពុំទាន់មានប្រទេសណាមួយទទួលសិទ្ធរៀបចំពានរង្វាន់ AFC Futsal Championship 2018 នៅឡើយទេ ស្របពេលវគ្គចែកពូលនេះនឹងត្រូវជ្រើសរើសក្រុមទាំង១៦មកពីតាមតំបន់ពោលគឺ អាសុីខាងកើត ៣កៅអី ( ជើងឯក, លេខ២ និងលេខ៣ )តំបន់អាសុីអាគ្នេយ៍ ( លេខ១ និងលេខ២ ពូលA និងB ) សម្រាប់តំបន់អាសុីខាងត្បូង និងកណ្តាល ( លេខ១ និងលេខ២ ពូលA និងB ) និងចុងក្រោយអាសុីខាងលិច ( លេខ១ និងលេខ២ ពូលA និងB )៕

កម្មវិធីប្រកួតសម្រាប់វគ្គជម្រុះតំបន់អាសុីអាគ្នេយ៍​នៃពានរង្វាន់ AFC Futsal Championship 2018