ក្រុម​ជម្រើស​ជាតិ​វៀតណាម​វ័យ​ក្រោម​២៣​ឆ្នាំ​ បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ ​AFC U-23 Championship 2018 ក្រោយ​ទម្លាក់​U23កាតា​ក្នុង​កីឡដ្ឋាន​ Changzhou Olympic Sport Center ដោយ​បាល់​កាត់​សេច​ក្ដី​១១​ម៉ែត្រ​ក្រោយ​ស្មើ​២-២​ក្នុង​៩០​នាទី។

ជាមួយ​នឹង​ការ​ឈ្នះ​ដោយ​បាល់​កាត់សេចក្ដី​៤-៣ ស្មើ​គ្នា​២-២​ក្រុម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាត់​អាស៊ាន​ភ្ញាក់​ផ្អើល​ដោយ​ក្លាយ​ជា​ក្រុម​មក​ពី​តំបន់​អាស៊ាន ​ដែល​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​លំដាប់​ទ្វីប។

វៀតណាម​កំពុង​រងចាំ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាងត្បូង​U23 និង​អ៊ូសបេគីស្ថាន​U23 ដែល​ត្រូវ​ប្រកួត​នៅ​យប់​នេះ៕

[youtube id=”i4JtQdEm1fg”]