FC Tokyo, Hokkaido Consadole Sapporo, Vegalta Sendai និង Ventforet Kofu លេងនៅក្នុងក្របខណ្ឌ J1 បានធ្លាក់ចេញពីជុំទី២ នៃពានរង្វាន់ Emperor Cup 2017 ខណៈក្រុមដទៃផ្សេងទៀតដូចជា Sanfrecce Hiroshima, Urawa Reds, Kashima Antlers, Shimizu S-Pulse, Gamba Osaka, Omiya Ardija, Cerezo Osaka, Vissel Kobe, Yokohama F. Marinos, Sagan Tosu និង Kawasaki Frontale បានឡើងទៅជុំទី៣ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧ ស្របពេលសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ( JFA ) បានចេញនៅកម្មវិធីប្រកួតដំណាក់កាលទី៣បានចេញមកហើយ៕