ប្រទេសតួមេនីស្ថាន ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Asian Indoor and Martial Arts Games ពីថ្ងៃទី ១៧ ដល់ ២៧ ខែ កញ្ញា ឆ្នាំ២០១៧។

ព្រឹត្តិការណ៍ខាងលើនឹងដាក់បញ្ចូលចំនួន២១វិញ្ញាសាប្រកួត ខណៈបាល់ទាត់ក្នុងសាល, វាយកូនបាល់ក្នុងសាល និងរត់ប្រណាំងក្នុងសាល ត្រូវធ្វើការប្រកួតមុនពោលគឺថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០១៧។

រាល់ការប្រកួតដណ្តើមយកមេដាយមាសចំនួន៣៤១ ជាមួយវិញ្ញាសារផ្សេងទៀតនឹងត្រូវធ្វើការប្រកួតនៅទីក្រុង Ashgabat ដោយប្រើប្រាស់ទីលានចំនួន១៣ផ្សេងគ្នា៕