ខ្សែបម្រើ Mile Jedinak របស់ក្លិប Aston Villa ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអូស្ត្រាលី ម្តងទៀតក្រោយខកខានកាលខែ មិថុនា ដោយលើកនេះត្រូវត្រៀមការប្រកួតវគ្គជម្រុះ FIFA World Cup 2018 ជាមួយ ហុងឌូរ៉ាស។

កីឡាករវ័យ៣៣ឆ្នាំ Jedinak បានរងរបួស និងពុំអាចបង្ហាញខ្លួនបាននៅក្នុងវគ្គជម្រុះតំបន់អាសុី ពេលយកឈ្នះ សុីរី។

ស្របគ្នានោះគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី លោក Ange Postecoglou ក៏បានបង្ហាញនៅបញ្ជីឈ្មោះកីឡាករទាំង២៥នាក់ កាលពីថ្ងៃអង្គារ ខណៈកីឡាករ Mark Milligan និង Mathew Leckie ដែលជាប់ពិន័យពុំអាចលេងការប្រកួតជើងទី១នៅ San Pedro Sula ថ្ងៃទី១០ វិច្ឆិកា ត្រូវបានកោះហៅដូចគ្នា ខណៈជើងទី២លេងនៅ សុីដនី នៅថ្ងៃទី ១៥ វិច្ឆិកា៕

អ្នកចាំទី៖ Mitchell Langerak (Levante), Mat Ryan (Brighton), Danny Vukovic (Genk)

ការពារ៖ Josh Risdon (Western Sydney Wanderers), Aziz Behich (Bursaspor), Milos Degenek (Yokohama Marinos), Alex Gersbach (Rosenborg), Craig Goodwin (Sparta Rotterdam), Matthew Jurman (Suwon), Ryan McGowan (Al Sharjah), Trent Sainsbury (Jiangsu Suning), Bailey Wright (Bristol City)

បម្រើ៖ Jackson Irvine (Hull City), Mile Jedinak (Aston Villa), James Jeggo (Sturm Graz), Massimo Luongo (QPR), Mark Milligan (Melbourne Victory), Aaron Mooy (Huddersfield Town), Tom Rogic (Celtic), James Troisi (Melbourne Victory)

ប្រយុទ្ធ៖ Tim Cahill (Melbourne City), Tom Juric (Luzern), Robbie Kruse (Bochum), Mathew Leckie (Hertha Berlin), Nikita Rukavytsya (Maccabi Haifa)

គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី លោក Ange Postecoglou ( ឆ្វេងដៃ )