យោងតាមសម្ដី លោក Doan Nguyen Duc ប្រធានក្លិប Hoang Anh Gia Lai (HAGL) បានឱ្យដឹងថាក្លិប Mito Hollyhock គ្រោងនឹងនាំយកខ្សែប្រុយុទ្ធ Nguyen Cong Phuong ត្រលប់មកប្រទេសជប៉ុនវិញ។

លោក Duc បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ «ក្លិប Mito Hollyhock ចង់បាន Nguyen Cong Phuong ប៉ុន្តែយើងត្រូវពិចារណាសំណើររបស់ពួកគេ»។

«ខ្ញុំធ្លាប់បានប្រាប់ពួកគេថាខ្ញុំនឹងពិចារណាអនាគតរបស់ Cong Phuong ក្នុងការត្រលប់ទៅប្រទេសជប៉ុននៅក្រោយបញ្ចប់ការប្រកួត SEA Games ឆ្នាំនេះ។ តំណាងរបស់ក្លិប Mito Hollyhock កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ហើយយើងកំពុងពិភាក្សាអំពីបញ្ហានេះ»។ លោក Duc បន្ថែម។

 

 

«យើងមិនបានធ្វើការសំរេចចិត្ត និងនិយាយការពិតទេនេះ គឺជាការសម្រេចចិត្តដ៏លំបាកមួយព្រោះ Cong Phuong គឺជាកីឡាករសំខាន់ក្នុងផែនការនាពេលអនាគតរបស់ ក្លិប HAGL»។

គួរបញ្ជាក់ថា Cong Phuong ធ្លាប់បានចូលរួមជាមួយក្រុម Mito Hollyhock នៃលីគទី២ជប៉ុន ក្នុងលក្ខខន្ឌខ្ជីជើង រយៈពេលមួយឆ្នាំ កាលពីឆ្នាំ២០១៥។

ទោះជាយ៉ាងណាក៏ដោយ «កីឡាករ Messi វៀតណាម» រូបនេះ ត្រូវបានផ្តល់ឱកាសត្រឹមតែ២ ទៅ៣ដង ដើម្បីលេងជាផ្លូវការប៉ុណ្ណោះ ដូច្នេះប្រធានក្លិប HAGL លោក Duc បានសម្រេចចិត្តនាំយកពីប្រទេសជប៉ុន ដើម្បីមកប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលវៀតណាម V-League វិញ៕

 

រូបភាព: danviet & anninhthudo