នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នេះ ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៣ នឹងមានការប្រកួតបាល់ទាត់ ក្នុងពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U-19 Championship 2018 វគ្គជម្រុះ ប្រចាំពូល ដែលជាពូលចាប់ផ្ដើមមុនគេធ្វើឡើងនៅប្រទេសកម្ពុជា។

ប្រទេសទាំង៣ដែលនឹងត្រូវមានការប្រកួទនៅថ្ងៃនេះ រួមមានម្ចាស់ផ្ទះ U-19 កម្ពុជា, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន ដែលទាំង៣ក្រុមស្ថិតនៅក្នុងពូលជាមួយគ្នា រួមជាមួយ U-19 ចិន ផងដែរ ខណៈការប្រកួតបានឈានចូលដល់ប្រកួតចុងក្រោយហើយ នឹងកំពុងសម្លឹងរកឃើញក្រុមបណ្ដើរៗផងដែរ ដែលនឹងអាចឡើងទៅវគ្គបន្ត។

ជំនួបដំបូងនៅក្នុងពូល និងជាពូលដែលប្រកួតមុនគេបង្អស់នៅក្នុងពានរង្វាន់ដែលមានរហូតដល់១០ពូលនោះ គឺរួមមានគូទី១ U-19 ចិន ត្រូវប៉ះ U-19 មីយ៉ាន់ម៉ា និងគូទី២ U-19 ហ្វីលីពីន ត្រូវជួបជាមួយម្ចាស់ផ្ទះ U-19 កម្ពុជា។

កម្មវិធីប្រកួតទាំងស្រុង:

ងាកមកមើលតារាងចំណាត់ថ្នាក់ បច្ចុប្បន្ន ចិន កំពុងមានប្រៀបជាងគេនៅក្នុងពូល ដោយ២ប្រកួតឈ្នះទាំង២ប្រកួត តាមពីក្រោយដោយកម្ពុជា ប្រកួតឈ្នះ១ និងចាញ់១ រួមទាំង មីយ៉ាន់ម៉ា ប្រកួតឈ្នះ១ ចាញ់១ ដូចគ្នា ស្របពេលដែលហ្វីលីពីន មានលទ្ធផលអាក្រក់ជាងគេ ដោយ២ប្រកួតចាញ់ទាំង២ប្រកួត។

តារាងចំណាតថ្នាក់បណ្ដោះអាសន្ន:

 

មានតែ១ក្រុមប៉ុណ្ណោះនៅក្នុងពូលនេះ ដែលអាចឡើងទៅវគ្គបន្ត ដោយបច្ចុប្បន្ន ចិន ហាក់មានប្រៀបជាងគេបន្តិដោយត្រូវការត្រមតែស្មើជាមួយ មីយ៉ាន់ម៉ា រសៀលនេះ ខណៈកម្ពុជា និងជាមួយ មីយ៉ាន់ម៉ា អាចមានឱកាសក្លាយជាក្រុមលេខ២ល្អ ដើម្បីអាចឡើងទៅជុំផ្ដាច់ព្រ័ត្រដូចគ្នា ខណៈហ្វីលីពីន ពុនមានឱកាសឡើយ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ ឆ្នាំ ( 2018 AFC U-19 Championship ) វគ្គជម្រុះនេះ គឺដើម្បីទទួលបានកៅអីឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ឆ្នាំ ២០១៨ ខាងមុខ៕