ក្តីសង្ឃឹមរបស់ក្រុមតំបន់តំណាងអោយទ្វីបអាសុី ក្រុមជម្រើសជាតិអុីរ៉ង់ អាយុក្រោម១៧ឆ្នាំ បានធ្លាក់ចេញពីពានរង្វាន់ FIFA U-17 World Cup 2017 នៅត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈស្ថិតនៅវគ្គពាក់កណ្តាលពុំមានក្រុមមកពីតំបន់អាសុីនោះឡើយ។

សម្រាប់កម្មវិធីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រេសុីល ប៉ះ អស់គ្លេស និង ម៉ាលី ប្រកួតជាមួយ អេស្ប៉ាញ ដោយធ្វើឡើងនៅថ្ងៃទី ២៥ តុលា កីឡដ្ឋាន Salt Lake ប្រទេសឥណ្ឌា៕