កីឡាករកូនកាត់វៀតណាម-ឆេក Patrik Le Giang ដែលមានតួនាទីអ្នកចាំទី បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្លិប MFK Karviná នៅលីគកំពូលឆេក ( Czech First League ) កាលពីថ្ងៃទី ១៥ តុុលា ២០១៧ កន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ថា Patrik Le Giang បានបង្ហាញជាផ្លូវការលើកដំបូងរយៈពេល៩០នាទី តែនាំក្លិបរងបរាជ័យ Slavia Praha ដោយលទ្ធផល ២ទល់០ កាលពីសប្តាហ៍ទី១០ នៃ Czech First League។
គេនៅចាំបានថាកាលពី៣ខែមុន Patrik ស្ថិតនៅក្រុមបម្រុងជាមួយក្លិប Vlašim លេងនៅលីគលំដាប់ទី២ឆេក រហូតដល់ថ្ងៃទី ២៦ ខែ កក្កដា បានចុះកិច្ចសន្យាជាមួយ MFK Karviná រយៈពេល៦ខែ។
កីឡាករវ័យត្រឹម២៥ឆ្នាំរូបនេះ មានឪពុកជាជនជាតិវៀតណាម និងម្តាយជនជាតិឆេក៕
រូបភាព: mfkzemplin & goal