មហាសេដ្ឋីសិង្ហបុរី លោក Peter Lim បានរៀបចំឱ្យសមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាអ្នកប្រដាល់ហ្វីលីពីន កីឡាករ Manny Pac-Man “Pac-Man” ដែលជាអតីតម្ចាស់ជើងឯកពិភពលោក ដើម្បីជួបជាមួយអ្នកប្រដាល់ជើងឯកដំបូងបង្អស់សិង្ហបុរី កីឡាករ Muhamad “The Chosen Wan” Ridhwan នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារម្សិលមិញ។

ការប្រជុំនេះត្រូវបានរៀបចំឡើងដោយ លោក Lim ដើម្បីជាការលើកទឹកចិត្តដល់ Ridhwan ដែលនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់ស្រាលអន្តរជាតិ (IBO) នាពេលខាងមុខនេះ។

Ridhwan ដែលបានក្លាយទៅជាកីឡាករអាជីពនៅឆ្នាំ២០១៦ និងទទួលបានកំណត់ត្រាមិនស្គាល់ចាញ់ ៨-០-០ រហូតមកដល់ពេលនេះបានឈ្នះពានរង្វាន់ប្រភេទទម្ងន់ស្រាលពិភពលោកនៅក្នុងខែឧសភា។

ក្រោយការជួបនេះ លោក Lim ជឿជាក់ថា Ridhwan មានឱកាសដ៏រឹងមាំក្នុងការឈ្នះការប្រកួតនាថ្ងៃសុក្រខាងមុខនេះ។

ក្នុងកំឡុងពេលនៃកិច្ចប្រជុំរយៈពេលមួយម៉ោងនេះ Pacquaio និង Lim បានចែករំលែកបទពិសោធន៍ជាមួយ Ridhwan ផងដែរ។

អាហារូបករណ៍របស់ លោក Peter Lim គឺមានបំណងជួយដល់អ្នកគាំទ្រផ្នែកកីឡាពីប្រវត្តិដ៏ទន់ខ្សោយដើម្បីសម្រេចបាននូវគោលដៅកីឡារបស់ពួកគេ និងជួយគាំទ្រដល់អត្តពលិកដែលមានស្នាដៃខ្ពស់ដើម្បីស្វែងរកឧត្តមភាពកីឡា។

គួររំលឹកថា ក្រៅពី Pacquiao លោក Peter Lim ក៏ធ្លាប់បាននាំយកកីឡាករបាល់ទាត់ល្បីៗដូចជា Cristiano Ronaldo, Jose Mourinho, Ryan Giggs និង Gary Neville ផងដែរ មកកាន់ប្រទេសសិង្ហបុរី ដើម្បីជម្រុញទេពកោសល្យកីឡាវ័យក្មេងសិង្ហបុរី៕

 

 

រូបភាព: MINT MEDIA SPORTS & mirror & TNP