វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជ នាពេលនេះពិតជាមាសារៈសំខាន់ណាស់ ពិសេសអភិបាលកិច្ចក្នុងវិស័យកីឡា គឺត្រូវជើងវាងទំនាស់ផលប្រយោជន៍ ទំនាស់បុគ្គល ក្រុមបក្សពួក ដែលជឥទ្ធិផលក្នុងជំនាញកីឡា ។ នេះជាប្រសាសន៍របស់ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធិបិតវគ្គបណ្តុះរដ្ឋបាលកីឡា ស្តីពី “អភិបាលកិច្ច គណនេយ្យភាព និងសាពត៌មានកីឡា កាលថ្ងៃទី១៣ ខែតុលា ម្សិលមិញ នៅទីស្នាក់ការ NOCC។
លោករដ្ឋមន្រ្តី បន្ថែមថា NOCC តែងតែយកចិត្តទុកដាក់ លើការងារធនធានមនុស្សដោយផ្អែកលើការរៀបចំវគ្គបណ្តុះបណ្តាល គ្រាប់ជំហ៊ាន គ្រប់ទ្រឹស្តីដល់មន្ត្រីជំនាញ់ និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាការជាតិ ដើម្បីធ្វើឲ្យសកម្មភាពការងារកីឡា មានការអភិវឌ្ឍរីកចម្រើនទៅតាមស្តង់ដារបច្ចេកទេស ក្នុងការងារគ្រប់គ្រងកីឡា។
ប្រធានNOCC រូបនេះបញ្ជាក់ទៀថា អភិបាលកិច្ចល្អក្នុងវិស័យកីឡា គឺមិនខុសពីអភិបាលកិច្ចល្អក្នុងវិស័យផ្សេងៗ ប៉ុន្មានទេ គ្រាន់តែក្នុងក្របខ័ណ្ឌ មានករណីដោយឡែកលើឯកទេសជំនាញកីឡា។ ហើយពាក្រដោយឡែកក្នុងអភិបាលកិច្ចក្នុងវិស័យកីឡា ផ្អែកលើបទបញ្ញាតិកីឡា ក្របសីលធម៌ ក្នុងក្របខ័ណ្ឌកីឡា និងគោលការ Fair Play ជាសកល។ លោកបន្ថែមទៀថា យន្តការ ការងារផ្អែកលើយកចិត្តទុកដាក់ជាមួយគ្នា ដៃគូពាក់ពន្ធ មានន័យថាកីឡាត្រូវតែមានសមត្ថភាព សុខភាព បរិស្ថាន អប់រំ វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គម ។ល។ ដូច្នេះអភិបាលកិច្ចល្អក្នុងវិស័យកីឡាចាំបាច់ត្រូវបង្កើត បរិយាកាស សុខដុមរមនាក្នុងរង្វង់កីឡា ការងារកីឡាជៀសវាងទំនាសផលប្រយោជន៍ ទំនាសបុគ្គល ក្រុមបក្សពួកដែលជះឥទិ្ធពលក្នុងជំនាញ់កីឡា។
ទន្ទឹមនឹងនោះការកសាងទំនុកចិត្តដោយបង្ហាញតម្លាភាព ក្នុងការគ្រប់គ្រងសាច់ប្រាក់ ជាកត្តាសំខាន់មួយ ក្នុងណោមកត្តាសំខាន់ទាំងឡាយនៃយន្តការអភិបាលកិច្ចល្អ។ សហព័ន្ធកីឡាជាតិដែលទើបតែទួលហិរញ្ញប្បទានពីរដ្ឋាភិបាល ចំនួន ២១សហព័ន្ធតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងប្រយ័ត្នប្រយែងសាច់ប្រាក់ ពិសេសត្រូវមានបញ្ជី និងឯកសារផ្ទៀងផ្ទាត់ត្រឹមត្រូវច្បាស់លាស់ ប្រកបដោយដំឡាភាពចំពោះមុខដែលភ្នាក់ងារត្រួពិនិត្យសវណៈកម្មផងដែរ៕