ជម្លោះដ៏ធំមួយ រវាងក្រុមបាល់ទាត់២ដែលប្រកបអាជីពនៅលីគទី២ឥណ្ឌូណេស៊ី បានផ្ទុះនៅលើទីលានកាលពីល្ងាចថ្ងៃអង្គារនៅកីឡដ្ឋាន Kanjuruhan, Malang ប្រទេសឥណ្ឌូនេស៊ី។
វាជាការប្រកួតជម្រុះពិសេស មួយនៅក្នុងក្របខ័ណ្ឌលីគលំដាប់ទី២ រវាង Persewangi Banyuwangi និង PSBK Blitar ដើម្បីជៀសវាងពីតំបន់កាត់ចោលក្នុងរដូវកាលនេះ។
ដើមឡើយ Persewangi បានស្ថិតក្នុងទីតាំងសុវត្ថិភាព ប៉ុន្តែពួកគេបានចែកម្នាក់១ពិន្ទុ ជាមួយ PSBK នៅក្នុងការប្រកួតក្នុងលីគ។
យោងតាមច្បាប់លីគ ក្រុម PSBK គួរតែឆ្លងផុតទៅជុំបន្ទាប់ដោយសារតែជំនួបប៉ះគ្នារវាងក្រុមទាំង២។ ប៉ុន្តែជំនួសឱ្យពួកគេ លីគបានសំរេចចិត្តផ្តល់កៅអីឱ្យ Persewangi ។
ទោះជាយ៉ាងណាបន្ទាប់ពី PSBK បានផ្ញើបណ្តឹងឧទ្ធរណ៍របស់ពួកគេសហព័ន្ធឥណ្ឌូណេស៊ី (PSSI) បានដកហូតការសំរេចចិត្តហើយ បានណែនាំឱ្យក្រុមទាំងពីរធ្វើការប្រកួតពិសេស ប្រកួតតទល់គ្នា។
ការប៉ះទង្គិចបានចាប់ផ្តើម ចាប់តាំងពីការចាប់ផ្តើមនៃការប្រកួតមកម្លេះ ដោយកីឡាករបីនាក់ត្រូវបានបណ្ដេញចេញ មុនពេលវាបានក្លាយទៅជាការប៉ះទង្កិចដ៏ធំ រហូតដល់ចុងក្រោយនៃការប្រកួត ដោយមានកីឡាករ និងបុគ្គលិក ជាច្រើនពាក់ព័ន្ធនៅក្នុងការប្រកួតក្នុងរយៈពេល៩០នាទី។
ទស្សនាវីដេអូខាងក្រោម: