ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក បានខិតខំតស៊ូហ្វឹកហាត់ អស់រយៈពេលជាង ១០ឆ្នាំ ទាំងលំបាកលើប្រភេទកីឡាមួយនេះ ដោយបានចំណាយថិវិកាខ្លួនឯងផ្ទាល់ លើការហ្វឹកហាត់ និងអាហារបំប៉នផ្សេងៗ ច្រើន។ នេះបើតាមឲ្យដឹងពីកីឡាករ សំបូរ ណាន ដែលទើបនឹងឈ្នះមេដាយមាស ពីការប្រកួតជើងពីពិភពលោក លើកទី៩ ទីក្រុងអូឡំាបាទ័រ ប្រទេសម៉ុហ្គោលី។
ម្ចាស់មេដាយមាសរូនេះបន្ថែមទៀតថា ការហ្វឹកហាត់កីឡាកាយវប្បន្ននេះ មានផលវិបាកច្រើន ហើយពួកយើងបានចំណាយរយៈពេលមកជាង ១០ឆ្នាំហើយ ទម្រាំបានមេដាយមកជួនប្រទេសជាតិ ។ ក្នុងពួកយើងជួបនូវលំបាកច្រើនដើម្បីទទួលល្អ ដូចជា ត្រូវតបអាហារដែលមានជាតិស្ករ និងចំណាយលុយទិញតែ សាច់មាន់ និងសាច់គោ យកមកហូប ដោយក្នុងមួយថ្ងៃ មិនទាបពី ១,៥គីឡូក្រាម ទៅ ២គីឡូក្រាមនោះទេ។
លោកបន្ថែមទៀតថា ការប្រកួតឆ្នាំនេះមានការពិបាកជាងឆ្នាំ២០១៥ កន្លង ដោយយើងត្រូវពង្រឹងខ្លួនឲ្យខ្លាំង ហើយសាច់ពួកយើងមានការរីកចម្រើនច្រើន តែបើទោះបីមានការចូលរួមពីប្រទេសមកបណ្តាតំបន់អឺរ៉ុប និងអាស៊ីច្រើន ជាពិសេសប្រទេសអេរ៉ុង លោកការព្រួយបារម្ភខ្លាំង ប៉ុន្តែទីបំផុតកម្ពុជានៅតែអាចធ្វើបានសម្រេចដោយឈ្នះមេដាយមាសមកជួនប្រទេសជាតិ។
ជានឹងដំណើរនិវិត្តន៍របស់អត្តពលិកមេដាយមាស ប្រាក់ សំរឹទ្ធ មកដល់មាតុភូមិកម្ពុជាវិញ កាលពីថ្ងៃទី១១ ខែតុលា ម្សិលមិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនោះ ក៏មានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយលោក ប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមថ្នាក់ដឹកនាំកីឡាមួយចំនួនទៀត។
ក្រោយពីក្បួនដង្ហែរម្ចាស់មេដាយពិភពលោកទាំង ៣រូប អបដោយម៉ូតូស ចំនួន១២គ្រឿង កាត់តាមទីតាំងសំខាន់ៗ ក្នុងរាជធានីភ្នំពេញ មកកាន់ទីស្នាកការគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា ម្ចាស់មេដាយប្រាក់ តឹកប៊ុនវី បានបង្ហាញនូវក្តីរំភើបរីករាយ ជាមួយនឹងការដណ្តើមបានមេដាយប្រាក់ពិភពលោកនេះ ខណៈមុននឹងចេញទៅចូលរួមការប្រកួតថ្នាក់ពិភពលោកនេះបានឲ្យដឹងថា “ខ្ញុំនិងមិត្តរូមក្រុមពីរនាក់ផ្សេងទៀត បានផ្តាច់ជ្ញារចិត្តរួចហើយថា នឹងដណ្តើមមេដាយឲ្យបានមកជួនប្រទេសជាតិហើយនាពេលនេះពួកយើង ពិតធ្វើបានសម្រេចដូចបំណងពិតមែន ដោយខ្ញុំដណ្តើមបានមេដាយប្រាក់ កីឡាករ សំបូរ ណាន ឈ្នះមេដាយមាស ចំណែកឯកីឡាករ ណុំ សុបិន្ត ឈ្នះមេដាយសឹរឹទ្ធ លើប្រភេទទម្ងន់ផ្សេងៗ គ្នា។” កីឡកររូបនេះបន្ថែមទៀតថា សម្រាប់មេដាយលំដាប់ថ្នាក់ពិភពលោក គឺមិនងាយនឹងដណ្តើមនោះទេ ប៉ុន្តែកីឡករកម្ពុជាមិនអន់នោះទេ ដោយពួកយើងបង្កើតការហ្វឹកហាត់ខ្លាំង ៦ខែមុនព្រឹត្តិការណ៍នេះមកដល់ និងធ្វើការតមអាហារ រយៈ ៦ខែដូចគ្នាផងដែរ។
ចំណែកឯម្ចាស់មេដាយសំរឹទ្ធ ណុំ សុបិន្ត បានឲ្យដឹងថា នេះលើកទី១ ហើយដែលដណ្តើមមេដាយពិភពលោកនេះ ពោលគឺការចូលរួមលើកពីឆ្នាំមុនៗ មិនដែលទទួលបានសមតិផលល្អដូចពេលឡើយ។ ហើយសម្រាប់មេដាយសំរឹទ្ធនេះ គឺការបង្ហាញនូវការខិតខំព្យាយាមហ្វឹកហាត់ ជារៀងរាល់ថ្ងៃ ដោយរំពឹងថាថ្ងៃណាមួយនឹងអាចបំពេញនូវក្តីស្រមៃរបស់ខ្លួនបាន ។ កីឡាកររូបនេះបន្ថែមថា “ចំពោះមេដាយសំរឹទ្ធនេះជាជំហានទី១ របស់ខ្ញុំដើម្បី បន្តកម្លាំងចិត្ត បន្តឆន្ទះ ឆ្ពោះទៅដណ្តើមមេដាយ កម្រិតលើនេះ នូវការប្រកួតក្រោយៗ ទៀតផងដែរ។”
សូមបញ្ជាក់ថា ពឹ្រត្តិការណ៍ប្រកួតកីឡាកាយវប្បន្ន លើក៩ នៅទីក្រុងអូឡាំបាទ័រ ប្រទេសម៉ុងហ្គោលីនេះ មានចំនួនជាង ៤០ប្រទេសចូលរួម ដោយកកម្ពុជាដណ្តើមមេដាយចំនួន ៣គ្រឿង ក្នុងនោះ កីឡាករ សំបូរណាន ឈ្នះមេដាយមាស កីឡការ តឹក ប៊ុនវី ឈ្នះមេដាប្រាក់ និងកីឡាករ ណុំ សុបិន្ត ឈ្នះមេដាយសំរឹទ្ធផងដែរ៕