ខេត្ត Can Tho ដែលស្ថិតនៅប្រទេសវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម២១ឆ្នាំ អន្តរជាតិលើកទី១១ នៅឆ្នាំនេះ ដោយមានប្រទេសចំនួន៣ចូលរួម។
ខេត្ត Can Tho ធ្លាប់បានប្រារព្ធព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៤ ដោយកីឡាដ្ឋានរបស់ខ្លួនបានស្វាគមន៍អ្នកទស្សនាជាង៥០,០០០នាក់ សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនៅឆ្នាំនោះ។
«ទីក្រុងនេះបានធ្វើឱ្យប្រសើរឡើងនូវកីឡាដ្ឋានរបស់ខ្លួនដើម្បីត្រៀមខ្លួនដើម្បីរៀបចំព្រឹត្តិការណ៍នេះ»។ នេះបើយោងលើការលើកឡើងរបស់ លោក Le Van Tam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Can Tho។
យោងតាម សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ក្រុមក្រៅស្រុក៣ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេក្នុងការប្រកួតនេះ ពោលគឺការពារតំណែងជើងឯក Yokohama របស់ជប៉ុន ជើងឯករងថៃ និងមីយ៉ាន់ម៉ា។
វៀតណាមនឹងបញ្ជូនក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំ និងក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ ទៅចូលរួមការប្រកួតនេះ។
ក្រុម U-18 វៀតណាម នឹងត្រូវបានដឹកនាំដោយលោក Hoang Anh Tuan ជាគ្រូបង្វឹក។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី ១២-២២ ខែធ្នូ។ ប្រាំក្រុមនឹងត្រូវប្រកួតប្រជែងក្នុងទម្រង់លេងរូបមន្តវិលជុំ។ ក្រុមដែលល្អបំផុតពីរនឹងត្រូវប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ៕
រូបភាព: bongdanet.vn