នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បាននិយាយកាលពីថ្ងៃអាទិត្យថាការប្រកួតកីឡាប្រណាំងរថយន្ដ Formula One អាចនឹងវិលត្រឡប់មកប្រទេសម៉ាឡេស៊ី វិញ។

ថ្លែងមុនពេលការប្រកួតព្រឹត្តិការណ៍ប្រណាំងរថយន្ដ លើកចុងក្រោយ នៅម៉ាឡេស៊ី Grand Prix ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ Najib បាននិយាយថាការប្រណាំងអាចវិលត្រឡប់មកវិញប្រសិនបើលក្ខខណ្ឌសេដ្ឋកិច្ច … មានភាពល្អប្រសើរធិ។

លោក Najib បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «លទ្ធភាពជោគជ័យនៃសេដ្ឋកិច្ចគឺមិនសូវទាក់ទាញនោះទេ ដូច្នេះហើយយើងសម្រេចចិត្តបញ្ចប់វា»។

«ប៉ុន្តែវាមិនមែនមានន័យថា មិនត្រូវបានពិចារណាឡើងវិញនោះទេ នៅពេលអនាគត បើសិនជាត្រូវបានផ្តល់លក្ខខណ្ឌសេដ្ឋកិច្ច ដែលត្រូវបានចាត់ទុកថាមានលក្ខណៈអំណោយផល»។ លោក Najib បន្ថែម។

លោក Najib បាននិយាយថាមានអារម្មណ៍ ស្រណោះស្រណោក អំពីការចេញផ្សាយចុងក្រោយនៃការប្រណាំង ដែលធ្លាប់បានជួយអោយគេស្គាល់ម៉ាឡេស៊ីនៅជុំវិញពិភពលោក។

រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានរៀបចំព្រឹត្តិការណ៍នេះចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនកាលពីខែមេសា បានប្រកាសថាពួកគេមិនមានគម្រោងចំណាយប្រាក់ចំនួន៦៧លានដុល្លារ ក្នុងមួយឆ្នាំដើម្បីរៀបចំវាទៀតទេ។

លោក Najib បាននិយាយថាទីលានប្រណាំង Sepang circuit ដែលសាងសង់ក្នុងឆ្នាំ ១៩៩៨ ក្នុងតម្លៃ ៣០៨ លានរីងហ្គីត (៧៩ លានដុល្លារអាមេរិក) នឹងមិនត្រូវបានប្រើប្រាស់ទេព្រោះវានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រណាំងផ្សេងទៀតរួមមាន MotoGP ដែលមានប្រជាប្រិយភាពខ្ពស់ផងដែរ។

«យើងនឹងអភិវឌ្ឍប្រភេទកីឡាយានយន្ដផ្សេងទៀត និងមើលឃើញការចូលរួមរបស់កីឡាករម៉ាឡេស៊ី កាន់តែខ្លាំងឡើងនៅក្នុងកីឡានេះ។

លោក Chase Carey នាយកប្រតិបត្តិរបស់ F1 ក៏បាននិយាយផងដែរថា លោកបានមើលឃើញនូវអនាគតដ៏ត្រចះត្រចង់មួយសម្រាប់កីឡានៅអាស៊ី៕

 

រូបភាព: AFP & drivingmotion & foxsportsasia