លោក Nelo Vingada គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ជឿជាក់ថាការទទួលជ័យជម្នះលើក្រុមហុងកុងក្នុងការប្រកួតជម្រុះ Asian Cup ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលាគឺជាការចាំបាច់។

«ដំបូង យើងត្រូវរៀបចំសំរាប់ការប្រកួតទាំងជាមួយ កូរ៉េខាងជើង និងហុងកុង។ ប៉ុន្តែបន្ទាប់ពីការហាមឃាត់ពីរដ្ឋាភិបាលដែលត្រូវបានបញ្ជាក់ដោយ AFC នោះការផ្តោតអារម្មណ៍របស់យើងនឹងត្រូវបានផ្តោតតែទៅហុងកុងដែលជាគូប្រកួតប្រជែងខ្លាំងបំផុតរបស់យើង»។ សម្ដីរបស់ លោក Vingada។

លោកបានបន្ថែមថា៖ «នៅពេលដែលកីឡាកររាយការណ៍ពីការហ្វឹកហាត់នៅថ្ងៃពុធការត្រៀមលក្ខណៈ និងការផ្តោតអារម្មណ៍របស់ពួកគេនឹងត្រូវផ្អែកលើហុងកុងតែប៉ុណ្ណោះ។ ជ័យជម្នះគឺចាំបាច់សម្រាប់យើងដើម្បីបន្តការប្រកួតទល់នឹង លីបង់ និងកូរ៉េខាងជើង»។

សមាសភាពកីឡាករចំនួន២៤រូបរបស់ម៉ាឡេស៊ី នឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃទី០៤ ខែតុលា មុនពេលធ្វើដំណើរទៅហុងកុងពីរថ្ងៃបន្ទាប់៕

 

រូបភាព: peraktoday & affsuzukicup