ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ នៅក្នុងតំបន់អាស៊ាន១១ក្រុម បានបញ្ចប់ការប្រកួតជម្រុះចុងក្រោយ នៅក្នុងពានរង្វាន់ AFC U-16 Championship 2018 វគ្គជម្រុះ តាមពូលរៀងៗខ្លួន ដោយក្នុងចំណោមប្រទេសចំនួន មានប្រទេសតែ៣ប៉ុណ្ណោះ ដែលបានកក់កៅអីឡើងទៅជុំបន្ទាប់ បើដក U-16 ម៉ាឡេស៊ី ដែលត្រូវធ្វើជាម្ចាស់ផ្ទះ។
ក្រុមទាំង១១នៅក្នុតំបន់អាស៊ានរួមមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី, ថៃ, វៀតណាម និង ទីម័រខាងកើត។
បើទោះបីជាការប្រកួតជម្រុះនៅមិនទាន់បញ្ចប់អស់នៅឡើយ ប៉ុន្តែពូលចុងក្រោយ ដែលមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ រួមជាមួយមិត្តរួមតំបន់ហ្វីលីពីន ផងដែរនោះ បានជ្រុះចេញពីកម្មវិធីអស់ហើយ ត្បិតទាំង២ក្រុម U-16 មីយ៉ាន់ម៉ា ជាមួយ U-16 ហ្វីលីពីន រងបរាជ័យទាំង២ប្រកួតដូចគ្នា។
លទ្ធផលនៅក្នុងពូលចុងក្រោយ ពូល H:
ជាផ្លូវការ ក្រុមទាំង៣ដែលទទួលបានកៅអីឡើងទៅជុំបន្ទាប់ គឺរួមមាន U-16 ឥណ្ឌូនេស៊ី ជាក្រុមលេខ១ក្នុងពូល ស្របពេលដែល U-16 ថៃ ជាមួយ U-16 វៀតណាម បានឡើងក្នុងនាមជាក្រុមលេខ២ល្អ បើធៀបនឹងក្រុមលេខ២ល្អនៅពូលចំនួន៨ផ្សេងទៀត។
បែបនេះក្ដី នៅក្នុងតំបន់អាស៊ាន នឹងមានក្រុមចំនួន៤នៅក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រ ដោយសារម៉ាឡេស៊ីត្រូវធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់នេះ នៅឆ្នាំក្រោយ។
ក្រុមនៅក្នុងតំបន់អាស៊ានដែលបានឡើងរួមមាន:
សម្រាប់ការប្រកួតនៅជុំផ្ដាច់ព្រ័ត្រ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ជាមួយនឹងសមាសភាពប្រទេសចំនួន១៦មកពីជុំវិញទ្វីបអាស៊ី៕
រូបភាព: The-AFC