ការប្រកួតពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៧ លើកទី៤ ដែលមានតែប្រទេសតាមបណ្ដោយដងទន្លេមេគង្គចូលរួម គ្រោងនឹងចាប់ផ្ដើមនៅខែធ្នូនេះហើយ ដោយនៅឆ្នាំ២០១៧នេះ គឺមានតែប្រទេសចំនួន៤ចូលរួមប៉ុណ្ណោះ។

ប្រទេសទាំង៤ដែលចូលរួមនៅក្នុងពានរង្វាន់នេះ រួមមានក្លិបបាល់ទាត់មកពីថៃ, ក្លិបបាល់ទាត់មកពីវៀតណាម, ក្លិបបាល់ទាត់មកពីកម្ពុជា និងក្លិបបាល់ទាត់មកពីឡាវ ខណៈក្លិបបាល់ទាត់មកពីមីយ៉ាន់ម៉ា ដែលជាសមាជិកផងដែរនោះបានប្រកាសដក់ខ្លួនចេញពីកម្មវិធី ដោយពុំដឹងមូលហេតុ។

កម្មវិធីប្រកួតសម្រាប់រូបមន្តថ្មី ជាមួយនឹងការអវត្តមានក្លិបមកពីមីយ៉ាន់ម៉ានេះ មានការផ្លាស់ប្ដូរបន្តិច ដោយត្រូវប្រកួតប្រកួតជម្រុះក្នុងជុំទី១ រវាងក្លិបមកពីម្ពុជា ជាមួយ ក្លិបមកពីវៀតណាម ធ្វើការប្រកួតចំនួន ២ ជើង ( ប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ ) ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្លិបមកពីឡាវ ដែលអង្គុយរង់ចាំរួចជាស្រេច មុននឹងរកក្រុមឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្លិបមកពីថៃ។

ក្រុមដែលទទួលបានកៅអីប្រកួតនៅក្នុងពានរង្វាន់នេះ សុទ្ធសឹងជាក្រុមជើងឯកប្រចាំប្រទេសរៀងៗខ្លួន រួមមានជើងឯកនៃលីគកំពូលវៀតណាម ( Toyota V.League ) ក្រុមមកពីកម្ពុជា គឺជាក្រុមជើងឯកលីគកំពូល ( Metfone Cambodian League ) ក្រុមជើងឯកនៃលីគកំពូលឡាវ ( Lao Premier League ) និងក្រុមជើងឯកនៃពានរង្វាន់កម្រិតទី៣ នៅប្រទេសថៃ ( Toyota League Cup )។

ជើងឯកនៃពានរង្វាន់នេះ គឺនឹងទទួលបានប្រាក់រង្វាន់ដូចជា:

គួរបញ្ចាក់ថា បច្ចុប្បន្ន ពានរង្វាន់នេះបានរកឃើញក្រុមដំបូងដែលទទួលបានកៅអីប្រកួតនៅក្នុងពានរង្វាន់នេះហើយ គឺក្រុមមកពីឡាវ ដែលជាជើងឯកនៃលីគកំពូលឡាវ គឺក្រុម Lao Toyota ខណៈក្រុមនេះ ត្រូវអង្គុយរងចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

 

រូបភាព: toyotamekongfootball