កីឡាការិនីវៀតណាមមួយរូបបានឈ្នះមេដាយប្រាក់ ពីការប្រកួតកីឡាតេក្វាន់ដូពិភពលោក 2017 World Taekwondo Grand Prix នៅប្រទេសម៉ូណាកូ កាលពីម្សិលមិញ។

ការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី២២ និងបានបញ្ចប់នៅថ្ងៃទិ២ ខែកញ្ញា ម្សិលមិញនេះ ធ្វើឡើងនៅទីក្រុងរាប៉ាត ប្រទេសម៉ូណាកូ។

នាំអោយកីឡាការិនីវៀតណាមឈ្មោះថា Truong Thi Kim Tuyen បានត្រឹមចំណាត់ថ្នាក់លេខ២ គឺបន្ទាប់ពីចាញ់កីឡាការិនី ម្ចាស់ក្បាច់គុណសញ្ជាតិកូរ៉េខាងត្បូង Kim So-hui ដោយលទ្ធផល ៥ទល់១៤ នៅវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសារប្រកួត នារីឯកត្តជន ប្រភេទទម្ងន់៤៩គីឡូក្រាម។

យ៉ាងណាមិញកីឡាការិនីរូបនេះ ក៏ធ្វើបានយ៉ាងល្អផងដែរ ក្រោយយកឈ្នះកីឡាការិនី មកពីបារាំង និងស៊េប៊ី ក្នុងវគ្គជម្រុះ មុននឹងបន្តឈ្នះអ៊ីស្រាអែល នៅវគ្គ៨នាក់ចុងក្រោយ និងចុងក្រោយឈ្នះ តួរគី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា Truong Thi Kim Tuyen ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២៦ពិភពលោក គឺជាកីឡាការិនីវៀតណាម ម្នាក់គត់ដែលចូលរួមព្រឹត្តិការណ៍នេះ៕

 

រូបភាព: vietnamnews.vn