បញ្ជី​បេក្ខភាព​ទាំង២៥​នាក់​សម្រាប់ឈ្នះ​ពាន​ 2017 Golden Boy award បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​កីឡាករ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​អនាគត​កីឡាករ​ល្អ​ក្នុង​ពិភពលោក។

ចុះ​កីឡាករ​១៤​នាក់​នេះ​វិញ​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​បន្ត​បន្ទាប់​គ្នា​អស់​រយៈពេល​១៤​កន្លង​​មក​​តើ​អាជីព​របស់​ពួក​គេ​មាន​ស្ថាន​ភាព​បែប​ណា? ចាប់​ផ្ដើម​ចេញ​ពី​កាសែត​ Tottosport របស់​អ៊ីតាលី​កាល​ឆ្នាំ ២០០៣​​ម្ចាស់​ជ័យលាភី​Golden Boy ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ល្អ​មាន​អាយុ​ក្រោម​២១​ឆ្នាំ​ខណៈ​កាសែត​ធំ​ក្នុង​តំបន់​អឺរ៉ុប​ជា​អ្នក​បោះ​ឆ្នោត​ជ្រើសរើស។

Kylian Mbappe, Marcus Rashford និងGabriel Jesus កំពុង​ឈាន​ជំហ៊ាន​តាម​ពី​ក្រោយ​ភាព​ល្បី​របស់​ ​Lionel Messi។​Wayne Rooney ក៏​ជា​កីឡាករ​ល្បី​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ផង​ដែរ។ ប៉ុន្តែ​ក្រលេក​មក​មើល​កីឡាករ​១៤​នាក់​នេះ​ធ្លាប់​ឈ្នះ​កាល​ពី​មុន​ហើយ​ពួក​គេ​ទៅ​ដល់​ណា​ហើយ?

2003 – Rafael van der Vaart (Ajax)


បន្ទាប់​ពី​ចំណាយ​ពេល​៥​ឆ្នាំ ជាមួយ​Ajax កីឡាករ​រូព​នេះ​បាន​ឈ្នះ​ពាន​Golden Boy កាល​ពី​ឆ្នាំ ២០០៣​ហើយ​រូប​គេ​ក៏​ប្ដូរ​មក​លេង​នៅ​ក្លឹប​ Hamburg SV របស់​អាល្លឺម៉ង់​​បន្ត​មក​ដល់​ Real Madrid និង​Spurs ហើយ​ត្រឡប់​ទៅ​លេង​នៅ​អាល្លឺម៉ង់​វិញ​។​មួយ​រយៈ​ពេល​ខ្លី​រូប​គេ​លេង​នៅ​ Real Betis ហើយ​ពេល​នេះ​កំពុង​លេង​នៅ​ដាណឺម៉ាក ក្លឹប​ Midtjyland ។​រូប​គេ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ហុល្លង់​បាន​១០៩​ប្រកួត។

2004 – Wayne Rooney (Manchester United)


គាត់​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប​Manchester United និង​ជម្រើស​ជាតិ​អង់គ្លេស​ច្រើន​ជាង​គេ។ កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​ត្រឡប់​ទៅ​កាន់​ក្លឹប​កាល​ពី​កុមារភាព​របស់​ខ្លួន​វិញ​ហើយ​គឺ​Eveton ដែល​រូប​គេ​បាន​ប្រកាស​ថា​ជា​អាជីព​ចុង​ក្រោយ​នៅ​ទី​នោះ​។ តែ​យ៉ាង​ណា​!​ក្នុង​អាជីព​បាល់​ទាត់​គាត់​ធ្លាប់​ឈ្នះ​ Premier League ៥​ដង​ FA Cup ម្ដង​និង​Champions League 2007-2008ម្ដង​ផង​ដែរ។

2005 – Lionel Messi (Barcelona)


បន្ទាប់​ពី​ឈ្នះ​ពាន​នេះ​ក្នុង​វ័យ​១៨​ឆ្នាំ​ Messi បាន​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​លើក​លោក​២៩​ពាន​រង្វាន់​រូប​គេ​ធ្លាប់​ឈ្នះ​អស់​ហើយ​ពិសេស​ថែម​ពាន​ Ballon d’Or ៥​ទៀត។

2006 – Cesc Fabregas (Arsenal)


គាត់​ជា​ផលិតផល​ចេញ​មក​ពី​ ថ្នាល​ La Masia របស់​Barca ប៉ុន្តែ​រូប​គេ​ចំណាយ​ពេល​៨​ឆ្នាំ​នៅ​Arsenal មុន​ពេល​ត្រឡប់​មក​Barcelona វិញ​។ពេល​នេះ​នៅ​Chelsea ហើយ​រូប​គេ​ឈ្នះ​ពាន​គ្រប់​យ៉ាង​អស់​ហើយ​ជាមួយ​ក្លឹប​នឹង​ជម្រើស​ជាតិ។

2007 – Sergio Aguero (Atletico Madrid)


ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រក​គ្រាប់​បាល់​បាន​យ៉ាង​ច្រើននៅ​At. Madrid និង​Manchester City ហើយ​រូប​គេ​គឺ​ជា​វិរបុរស​ពិត​របស់​កីឡដ្ឋាន​Etihad បន្ទាប់​ពី​ទាត់​បញ្ចូល​ទី​គ្រាប់​ឈ្នះ​ពាន​Premier League កាល​ពី​ឆ្នាំ​២០១២។

2008 – Anderson (Manchester United)


មក​Man Utd ដំបូង​រូប​គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ដោយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន​​ប៉ុន្តែ​ក្រោយ​មក​អាជីព​របស់​គេ​ហាក់​ស្រុត​ចុះ​បន្តិច​ម្ដង​ៗ​រហូត​លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង​នៅ​ Fiorentina ហើយ​ធ្លាក់​មក​លេង​នៅ​ប្រេស៊ីល​ Internacional, និង​Coritriba តាម​លំដាប់លំដោយ។

2009 – Alexandre Pato (AC Milan)


រូប​គេ​គឺ​ជា​កីឡាករ​ម្នាក់​ទៀត​ដែល​ព្យាយម​ពី​រើបម្រាស់​ពី​របួស​ និង​ការ​ធ្លាក់​ទម្រង់​លេង​។​រូប​គេ​គឺ​ជា​Star មួយ​រូប​នៅ​ AC Milan មុន​ពេល​ស្រុត​ចុះ​ទៅ​លេង​នៅ​ប្រេស៊ីល​វិញ​ហើយ​តាម​លំដាប់​លំដោយ​រូប​គេ​មក​លេង​នៅ​ Corinthians, Sao Paulo, Chelsea និង Villarreal ​ មុន​ពេល​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ចិន Tianjin Quanjian  កាល​ពី​ដើម​ឆ្នាំ នេះ។

2010 – Mario Balotelli (Manchester City)


ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី​មិន​ដែល​បោះបង់​ភាព​ចុះ​ចាញ់​ម្ដង​ណា​ឡើយ​ពេល​គេ​ល្បី​នៅ​ Inter Milan បន្ទាប់​ពី​រក្សា​បាន​ទម្រង់​លេង​គួរសម​ឡើង​នៅ​ Nice រូប​គេ​ធ្លាប់​លេង​ដោយ​ជោគជ័យ​ទាំង​បរាជ័យ​នៅ​ Manchester City, AC Milan និង Liverpool។

2011 – Mario Gotze (Borussia Dortmund)


គាត់​លេង​បាន​យ៉ាង​ល្អ​នៅ​ Borussia Dortmund មុន​ពេល​ប្ដូរ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​គូរ​ប្រជែង​ Bayern Munich៕​ប៉ុន្តែ​រូប​គេ​ក៏​បាន​ត្រឡប់​មក​ពក់​អាវ​លឿង​វិញ​​ក្រោយ​ពេល​ជា​ពី​របួស​ធ្ងន់ធ្ងរ។ ចំណុច​ជោគជោគជ័យ​បំផុត​របស់​គាត់​គឺ​ទាត់​បញ្ជូល​ទី​​ក្រុម​អាហ្សង់ទីន​ឲ្យ​អាល្លឺម៉ង់​ឈ្នះ​ World Cup 2014 ។

2012 – Isco (Malaga)


ថ្វី​ជើង​ដ៏​ល្អ​របស់​Isco នៅ​Malaga បាន​ទាក់ទាញ​ក្លឹប​ជា​ច្រើន​ចង់​បាន​ប៉ុន្តែ​ចុង​ក្រោយ​ Real Madrid ជា​អ្នក​ទិញ​បាន​ហើយ​ ពេល​នេះ​រូប​គេ​កាន់​តែ​ឡើង​ជើង​ក្រោម​ការ​ដឹកនាំ​របស់​Zidane ដោយ​ជួយ​ក្លឹប​ Real Madrid ឈ្នះ​ពាន​Champions League និង​La liga។

2013 – Paul Pogba (Juventus)


Paul Pogba បាន​ចាក​ចេញ​ពី​ Old Trafford កាល​ពី​ឆ្នាំ ២០១២​ទៅ​លេង​នៅ​Juventus ដែល​ជា​កន្លែង​រូប​គេ​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​ល្អ ក្នុង​តំបន់​អឺរ៉ុប។ បិសាច​ក្រហម​បាន​ចំណាយ​លុយ​៨៩​លាន​ផោន​យក​មក​វិញ​ហើយ​ជួយ​ក្រុម​លោក​ Jose Mourinho ឈ្នះ​ពាន​ Europa League។

2014 – Raheem Sterling (Liverpool)


គឺ​កូនសោរ​សំខាន់​របស់​លោក Bredndan Rodgers នៅ​ Liverpool ហើយ​រូប​គេ​បង្ខំ​ផ្ទេរ​មក​លេង​នៅ​Man City ក្នុង​តម្លៃ​៥០​លាន​ផោន។

2015 – Anthony Martial (Manchester United)


បិសាច​ក្រហម​បាន​យក​កីឡាករ​ម្នាក់​នេះ​ជា​សម្ងាត់​កាល​ពី​ឆ្នាំ ២០១៥​ដោយ​ចំណាយ​លុយ​ឲ្យ​Monaco ៥៨​លាន​ផោន​ក្នុង​វ័យ​១៩​ឆ្នាំ​។ កីឡាករ​រូប​នេះ​ពិបាក​ជ្រៀត​ចូល​ក្នុង​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក​Jose Mourinho ប៉ុន្តែ​រូប​គេ​នៅ​តែ​មាន​ឱកាស​រក​គ្រាប់​បាល់​ពេល​ប្ដូរ​ចូល។

 

2016 – Renato Sanches (Bayern Munich)


រូប​គេ​ធ្លាប់​ឈ្នះ​ពាន​ Euro 2016 ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ហើយុ​ក៏​ត្រូវ​ប្ដូរ​ទៅ​លេង​នៅ​ Bayern Munich។​បន្ទាប់​ពី​ពិបាក​បង្ហាញ​ខ្លួន​នៅ​ក្លឹប​យក្ស​អាល្លឺម៉ង់​រូប​គេ​ក៏​មក​លេង​នៅ​Swansea ក្នុង​លក្ខណៈ​ខ្ចី​ជើង​ដែល​​ជាក្លឹប​មួយ​មួយ​លេង​ឲ្យ​តែ​រួច​ផុត​ពី​តំបន់​កាត់​ចោល។