ប្រទេសចំនួន១១ ដែលនៅក្នុងតំបន់អាស៊ានបានចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីក្នុងសាល ឆ្នាំ២០១៧ ( កីឡាប្រកួតតែក្នុងសាល ) 2017 Asian Indoor and Martial Arts Games ដែលការប្រកួតនេះធ្វើឡើងនៅប្រទេសតួរមីនីស្ថាន។

ប្រទេសទាំង១១ដែលចេញពីតំបន់អាស៊ានទៅរួមមានចំនួនអត្តពលិក ព្រុយណេ ចំនួន១នាក់, កម្ពុជា ចំនួន២នាក់, ឥណ្ឌូនេស៊ី ចំនួន១៣៤នាក់, ឡាវ ចំនួន៧នាក់, មីយ៉ាន់ម៉ា ចំនួន១នាក់, ម៉ាឡេស៊ី ចំនួន១៣នាក់, ហ្វីលីពីន ចំនួន១១៦នាក់, សិង្ហបុរី ចំនួន១២នាក់, ថៃ ចំនួន២៤៩នាក់, ទីម័រខាងកើតចំនួន១នាក់ និងវៀតណាម ចំនួន១១២នាក់។

តាមគម្រោងព្រឹត្តិការណ៍កីឡាអាស៊ីក្នុងសាល Asian Indoor and Martial Arts Games នឹងចាប់ផ្ដើមពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Ashgabat ប្រទេសតួរមីនីស្ថាន ដោយមានប្រទេសចំនួន៦៤ មកពីទ្វីបអាស៊ី បូករួមជាមួយប្រទេសមកពីទ្វីបអូសេអានី ផងដែរ។

ព្រឹត្តិការណ៍នេះ មានកីឡាចំនួន២១ប្រភេទ ស្មើនឹង៣៣៩វិញ្ញាសារប្រកួត ( ៣៣៩ មេដាសមាស ) ត្រូវបានដាក់អោយប្រកួត ដែលសុទ្ធសឹងតែជាកីឡាក្នុងសាលទាំងអស់។

កម្មវិធីប្រកួតនឹងវិញ្ញាសារកីឡាទាំងអស់:

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីក្នុងសាលនេះគឺធ្វើឡើងជាលើកទី៥ ហើយបន្ទាប់ពីចាប់ផ្ដើមដំបូងនៅឆ្នាំ២០០៥ នាទីក្រុងបាងកក ប្រទេសថៃ ខណៈថៃជាក្រុមលេខ២ ដែលរកមេដាយបានច្រើនបន្ទាប់ពី ចិន ដែលរកបានច្រើនជាងគេនៅក្នុងព្រឹត្តិការន៍ដែលធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដងមួយនេះ។

មេដាយសរុបប្រទេសកំពូទាំង១០ គិតចាប់តាំងពីឆ្នាំ២០០៥មក៖

 

រូបភាព: sportskeeda