ការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាន ហៅកាត់ថា Asean Para Games បានបញ្ចប់ការប្រកួតនៅថ្ងៃទី១ហើយ កាលពីម្សិលមិញ ខណៈមេដាយចំនួន៧គ្រឿងត្រូវបានចាយអស់នៅក្នុង១ថ្ងៃ លើប្រភេទកីឡាចំនួន៣។

កីឡាចំនួន៣ប្រភេទដែលដាក់អោយប្រកួតដណ្ដើមយកមេដាយនៅថ្ងៃទី១៧ម្សិលមិញនេះរួមមាន ជិះកង់ជនពិការ ( Para Cycling ), បាល់បោះជនពិការ ( Goalball ) និងវាយកូនឃ្លីលើតុ ( Para Table Tennis )។

ជាលទ្ធផលបានបង្ហាញថា មេដាយទាំង៧គ្រឿងគឺបានទៅលើប្រទេសតែមួយប៉ុណ្ណោះ ពោលគឺម្ចាស់ផ្ទះម៉ាឡេស៊ី ផ្ទាល់តែម្ដងដោយរកបានមេដាយមាស៧គ្រឿង និងរកបានមេដាយប្រាក់ចំនួន៥គ្រឿង សំរឹទ្ធ១គ្រឿងផងដែរ។

ក្រៅតែពីមេដាយដែលបានទៅលើម្ចាស់ផ្ទះម៉ាឡេស៊ី ប្រទេសចំនួន៣ផ្សេងទឿត រួមមានសិង្ហបុរី, ហ្វីលីពីន និងឥណ្ឌូនេស៊ី ក៏បានឈ្នះមេដាយផងដែរ ប៉ុន្តែពុំមានទទួលបានមេដាយមាសឡើយ។

ខាងក្រោមបញ្ជីមេដាយសរុបគិតត្រឹមថ្ងៃទី១:

នៅថ្ងៃទិ១៨ ខែកញ្ញា ឆ្នាំ២០១៧ នេះផងដែរ ក៏នឹងមានការប្រកួតចំនួន១២ប្រភេទកីឡាបន្ថែមទៀតផងដែរ ដែលជាថ្ងៃតិ២នៃព្រឹត្តិការណ៍នេះ៕

 

រូបភាព: Kuala Lumpur 2017