ការប្រកួតកីឡាអាស៊ានប៉ារ៉ាឡាំពិក លើកទី៩ 9th Asean Para Games 2017 ដែលមានវិញ្ញាសារកីឡារហូតដល់ ៣៦៨ វិញ្ញាសារ ដាក់អោយប្រកួត នឹងចាប់ផ្ដើមធ្វើពិធីបើកនៅយប់នេះហើយ ខណៈថ្ងៃជាមួយគ្នានេះមានការប្រកួតចំនួន៣ប្រភេទកីឡាផងដែរ។

តាមគម្រោងការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៧ នេះរហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកីឡាចំនួន១៦ប្រភេទ ធ្វើឡើនៅប្រទេសម៉ាឡេស៊ីដដែល បន្ទាប់ព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ដែលទើបតឬបញ្ចប់កាលពីពេលថ្មីៗនេះ។

សម្រាប់ពិធីបើក ឬហៅថា Opening Ceremony នឹងធ្វើឡើងនៅយប់នេះផងដែរ ចា់ផ្ដើមពីម៉ោង៧យប់តទៅ ជាមួយនឹងការសម្ដែងផ្សេងៗ ក៏ដូចជាពិធីដើរក្បួនព្យុះហយាត្រា។

ប្រភេទកីឡាទាំង១៦ប្រភេទ:

ត្បិតពិធីបើកចាប់ផ្ដើមនោថ្ងៃនេះ តែការប្រកួតលើប្រភេទកីឡា៣ក៏បានចាប់ផ្ដើមផងដែរ នៅថ្ងៃទី១៧ ខែកញ្ញា នេះ ដោយរួមមានកីឡា ជិះកង់ជនពិការ ( Para Cycling ), បាល់បោះជនពិការ ( Goalball ) និងវាយកូនឃ្លីលើតុ ( Para Table Tennis )។

គួររំលឹកថា នេះជាលើកទី៩ហើយដែលព្រឹត្តិការណ៍នេះបានរៀបចំ ក្រោយបានបង្កើតឡើងនៅឆ្នាំ២០០១ ដែលជាប្រភេទវិញ្ញាសារកីឡាសម្រាប់ជនពិការ៕

 

រូបភាព: Kuala Lumpur 2017