នាល្ងាចថ្ងៃទី០៩ ខែកញ្ញា នេះការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) នឹងបន្តការប្រកួតទី៣សម្រាប់ពូល B ដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា​ អ្វីដែលពិសេសថ្ងៃនេះក្រុមខ្លាំង២នឹងត្រូវប៉ះគ្នា។

ប្រកួតទី៣ នៃពានរង្វាន់នេះ នឹងមានការប្រកួតចំនួន២គូដូចសព្វដងដដែល ធ្វើឡើងនៅលើទីលានតែមួយ ប៉ុន្តែនៅថ្ងៃនេះមានការប្រកួតរវាងគូពិសេសផងដែរ ពោលគឺក្រុមខ្លាំង U-18 ឥណ្ឌូនេស៊ី ត្រូវជួបប្រកួតជាមួយ U-18 វៀតណាម និងគូចុងក្រោយ U-18 មីយ៉ាន់ម៉ា ប៉ះ U-18 ព្រុយណេ។

កម្មវិធីប្រកួតពេញលេញ៖

បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:០០ ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា។

 

រូបភាព: Myanmar Football Federation