អូស្ត្រាលី បានហក់ឡើងទៅឈរចំណាត់ថ្នាក់លេខ១នៃចំណាត់ថ្នាក់បាល់ទាត់តំបន់អាសុី និងឈរចំណាត់ថ្នាក់លេខ៦នៃ FIFA World Ranking។ នេះបើយោងតាមការចេញផ្សាយការពីថ្ងៃសុក្រម្សិលមិញនេះ។
ក្រោយឈ្នះពានរង្វាន់ Tournament of Nations មានការចូលរួមពីក្រុម អាមេរិក, ប្រេសុីល និងឈ្នះអតីតក្រុមកំពូលតំបន់អាសុី ជប៉ុន ដែលធ្លាប់ពីចំណាត់ថ្នាក់មកត្រឹមលេខ៨ពិភពលោក។
កូរ៉េខាងជើង ស្ថិតនៅលេខ១០ ស្របពេល ចិន លេខ១៣ កូរ៉េខាងត្បូង លេខ១៥ ដោយសារពុំមានការប្រកួតអន្តរជាតិចាប់តាំងពីខែ មិថុនា កន្លងមក។
ម្ចាស់មេដាយមាស SEA Games 2017 ជម្រើសជាតិនារីថៃ ឈរនៅចំណាត់ថ្នាក់លេខ២៩ ស្របពេល វៀតណាម ឡើងមួយចំណាត់ថ្នាក់មកដល់លេខ៣១។
សមាជិកប្រកួតវគ្គជម្រុះ AFC Women’s Asian Cup ហ្វីលីពីន ឡើងមកលេខ៧០ ស្របពេលម្ចាស់ផ្ទះសម្រាប់ការប្រកួតឆ្នាំ២០១៨ ហ្សកដានី ស្ថិតនៅលេខ៥០ ដោយចាញ់២លើក និងស្មើការប្រកួតជាមួយ ក្រួអាត និងបូស្នៀ។
ទោះបីចាញ់ អូស្ត្រាលី ជម្រើសជាតិនារីអាមេរិក នៅតែបន្តឈរកំពូលតារាងដោយស្ថិតនៅទីនេះមុនពេលចាប់ឆ្នោតពានរង្វាន់ 2018 AFC Women’ s Asian Cup កាលពីខែធ្នូកន្លងទៅ៕
*ខាងក្រោមជាចំណាត់ថ្នាក់កំពូលទាំង១០នៅតំបន់អាសុី៖
អូស្ត្រាលី ( លេខ៦ )
ជប៉ុន ( លេខ៨ )
កូរ៉េខាងជើង ( លេខ១០ )
ចិន ( លេខ១៣ )
កូរ៉េខាងត្បូង ( លេខ១៥ )
ថៃ ( លេខ២៩ )
វៀតណាម ( លេខ៣១ )
អ៊ុយប៊េគីស្ថាន ( លេខ៤១ )
ឆាយនីសតៃបុិ ( លេខ៤២ )
មីយ៉ាន់ម៉ា ( លេខ៤៥ )