ជាមួយនឹងការឈ្នះមេដាយមាសរហូតដល់ ១៤៥គ្រឿង ដែលជាកំណត់ត្រាដ៏ល្អបំផុតសម្រាប់ម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ម៉ាឡេស៊ីបានក្លាយជាម្ចាស់ជើងឯកសរុបនៃចំនួនមេដាយ។

ការណ៍នេះ ត្រូវបាន លោក Datuk Ahmad Shapawi Ismail អគ្គនាយកក្រុមប្រឹក្សាកីឡាជាតិម៉ាឡេស៊ី (NSC) បានសង្គត់ធ្ងន់ថា ពិតណាស់ថាវាមិនមែនមិនអាចមិនទៅរួចនោះទេ។

«យើងស្ទើរតែនឹងឈ្នះនៅក្នុងការប្រកួតនៃព្រឹត្តិការណ៍នេះ កាលពីឆ្នាំ១៩៩៩ បើទោះបីជាមានកីឡាតែ២១ប្រភេទ ដូច្នេះវាមិនមែនមិនអាចមិនទៅរួចនោះទេក្នុងការប្រជែងជាម្ចាស់ជើងឯកសរុបនៃចំនួនមេដាយជាថ្មីម្ដអទៀត។ វាអាស្រ័យទៅលើប្រភេទកីឡាដែលដាក់បញ្ចូលនៅក្នុងការប្រកួត»។ លោក Shapawi បន្ថែម។

គួរបញ្ជាក់ថាជាចំណែកដ៏ធំនៅក្នុងការទទួលបានមេដាយនេះរួមមាន មកពីកីឡាក្នុងទឹក រហូតដល់២០មេដាយមាស កីឡាជិះកង់ ១៣មេដាយមាស កីឡាក្បាច់គុណបុរាណ ឥណ្ឌូ-ម៉ាឡេ ១០មេដាយមាស អត្តពលិកម្ម ៨មេដាយមាស ការ៉ាតេ ៧មេដាយមាស និងកីឡាបោះបាល់លើស្មើ ចំនួន៧ផងដែរ។

រំលឹកថា ម៉ាឡេស៊ី រកមេដាយមាសបានរហូតដល់១៤៥គ្រឿង ប្រាក់៩២ និងសំរឹទ្ធ៨៦ សរុប៣២៣មេដាយ ដែលជាកំនត់ត្រាថ្មីបំផុត និងល្អជាងគេសម្រាប់អត្តពលិករបស់ម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games នេះចាប់តាំងពីចាប់ផ្ដើមនៅឆ្នាំ១៩៥៩មក៕

 

រូបភាព: Kuala Lumpur 2017