ក្រុមជម្រើសជាតិនេប៉ាល់ បានបញ្ចប់ការបោះជំរុំហ្វឹកហាត់នៅជប៉ុន រយៈពេល១សប្តាហ៍ពោលគឺពីថ្ងៃទី ១២ ដល់ ២០ សីហា ដើម្បីជាការត្រៀមខ្លួនចូលរួមការប្រកួតទី៣ ដោយប៉ះ តាជីគីស្ថាន នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019។

ក្រោមការដឹកនាំរបស់លោក Gyotoku Koji បានជ្រើសរើសកីឡាករចំនួន២៤នាក់ ទៅទីនោះដោយមានការប្រកួតមិត្តភាពចំនួន៣លើក និងពុំដែលឈ្នះនោះឡើយ។

 

ពោលគឺចាញ់ Amitie Sports Club ០ទល់៥, Hannan University  ០ទល់០ ខណៈបន្តចាញ់នៅការប្រកួតចុងក្រោយ Vissel Kobe U-18 ២ទល់៤។

បញ្ជាក់ថា ក្រុមជម្រើសជាតិនេប៉ាល់ នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ តាជីគីស្ថាន នៅថ្ងៃទី ៥ កញ្ញា នៅលើកីឡដ្ឋាន ANFA Complex៕

 

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង២៤នាក់៖
អ្នកចាំទី: Bikesh Kuthu, Bishal Shrestha, Alan Neupane.

ការពារ: Biraj Maharjan, Ananta Tamang, Man Bahadur Tamang, Kamal Shrestha, Debendra Tamang, Jitendra Karki, Bimal Basnet, Rajendra Rawal and Dinesh Rajbanshi.

បម្រើ: Bishal Rai, Heman Gurung, Bikram Lama, Anjan Bista, Sujal Shrestha, Sunil Bal and Hemant Thapa Magar.

ប្រយុទ្ធ: Bimal Gharti Magar, Nawayug Shrestha, Bharat Khawas, Anil Gurung, Suman Lama.