ការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន លើកទី២៩ ឆ្នាំ២០១៧ ( 29th SEA Games 2017 ) បានបិតបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ។

នៅក្នុងពិធីបិទដ៏ធំធេងនេះ ស្ថិតនៅក្រោមការចូលរួមពីសំណាក់នាយករដ្ឋមន្រ្តីនៃសហព័ន្ធម៉ាឡេស៊ី រួមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀតមកពីគ្រប់បណ្ដាប្រទេសទាំង១១នៅក្នុងតំបន់អាស៊ាន រួមទាំងអត្តពលិក និងក្រុមការងាររាប់ពាន់ ធ្វើឡើងនៅកីឡដ្ឋាន Bukit jali Stadium ដែលជាកីឡដ្ឋានជាតិរបស់ម៉ាឡេស៊ី។

នៅក្នុងពិធីប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ក៏មានការធ្វើពិធីប្រកាសផ្ទេរសិទ្ធបន្ត ទៅដល់ប្រទេសដែលត្រូវត្រៀមទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំបន្ទាប់ ពោលគឺ ជាវេនរបស់ប្រទេសហ្វីលីពីន ដនឹងត្រូវធ្វើម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍នេះនៅ២ឆ្នាំទៀត( ឆ្នាំ២០១៩ ) សម្រាប់ការប្រកួតលើកទី៣០ ( The 30th SEA Games 2019 )។

ទិដ្ឋភាពខ្លះៗពីពិធីបិទនៃព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ម្សិលមិញ:

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដែលមានមេដាយចំនួន ១,៣៣៤គ្រឿង រាប់បញ្ចូលទាំង មាស ប្រាក់ សំរឹទ្ធ ជាមួយនឹងប្រភេទកីឡាចំនួន៣៨ប្រភេទ ស្មើនឹង៤០៤កម្មវិធីប្រកួត ត្រូវបានចែកអស់ ខណៈត្រួសប្រទេសកំពូល៥រកបានដូចជា ម្ចាស់ផ្ទះម៉ាឡេស៊ី រកមេដាយមាសបានរហូតដល់១៤៥គ្រឿង ប្រាក់៩២ និងសំរឹទ្ធ៨៦ សរុប៣២៣មេដាយ តាមពីក្រោយដោយថៃ ឈរនៅលេខ២ ដោយរកបានមេដាយមាសបាន៧២គ្រឿង ប្រាក់៨៦ និងសំរឹទ្ធ៨៨ ខណៈវៀតណាម ឈរនៅលេខ៣ និងសិង្ហបុរី ឈរលេខ៤។

ទស្សនាវីដេអូនៃពិធីបិទព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍:

[youtube id=”pFLEs-7eTI4″]

 

រូបភាព: Kuala Lumpur 2017

វីដេអូ: Sport Singapore