ក្រុមបិសាចក្រហម Manchester United នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានសំពងក្រុម Leicester City ក្នុងលទ្ធផល២ទល់០នាការប្រកួតក្នុងពានរង្វាន់ Premier League សប្ដាហ៍ទី៣រក្សាដំណែងកំពូលតារាង។
ការប្រកួតក្នុងវគ្គទី១ មិនមានការបំបែកពង់មានណាមួយឡើយ ទោះបីជាក្រុមទាំងពីរមានឱកាសទាត់បញ្ជូលទីគ្នាទៅវិញទៅមកក្ដី ដោយបានត្រឹមស្មើគ្នា០-០។ ចូលវគ្គទី២ នាទី៥៣ Romelu Lukaku ទទួលបានបាល់ពិន័យ១១ម៉ែត្រ តែបែរជាធ្វើឲ្យខកខានទៅវិញដោយទាត់មិនចូល។
យ៉ាងណាក៏ដោយ កីឡាករចូលបម្រុង២នាក់គឺ Marco Rushford និង Maroune Fellaini រកបានមួយគ្រាប់ម្នាក់ នៅនាទី៧០និងនាទី៨២ ឲ្យ Man Utd យកបានបីពិន្ទុបន្ថែម រក្សាចំណាត់លេខ១ក្នុង Premier League ក្រោយឈ្នះបីប្រកួតជាប់គ្នា រក្សា Clean Sheet ទាំងបីប្រកួត៕