Kenhichiro Fumita បានឈ្នះមេដាយមាសលើកវិញ្ញសារ Greco-Roman ទំងន់៥៩គីឡូក្រាម នៅក្នុងការប្រកួតពានរង្វាន់ចំបាប់ពិភពលោក ធ្វើឡើងនៅទីក្រុងប៉ារូស ដោយបានក្លាយជាកីឡាករចំបាប់បុរសជប៉ុនដំបូងបំផុតឈ្នះជើងឯកក្នុងរយៈពេល៣៣៤ឆ្នាំចុងក្រោយមកនេះ។
ដោយបានយកឈ្នះកីឡាករ Mirambek Ainagulov សញ្ជាតិ កាសាស្ថាន ២ទល់១ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ « ខ្ញុំដឹងថាគាត់ ( Ainagulov ) បានស្នៀតចាប់បោករបស់ខ្ញុំ។ គ្រូបង្វឹក និងខ្ញុំ បានសម្រេចក្នុងការទាញយកពិន្ទុដោយសម្រេចដាច់សម្ពាពលើរូបគេ។ ខ្ញុំជឿថាយុទ្ធសាស្ត្រនេះប្រើការបាន » សម្តីរបស់ Fumita ។
Fumita ឡើងមកដល់វគ្គនេះដោយបានយកឈ្នះ ម្ចាស់មេដាយប្រាក់នៅ Rio កីឡាករ Shinobu Ota នៅវគ្គជម្រុះកាលពីខែ មិថុនា កន្លងទៅ។
កាលពីឆ្នាំមុន រូបគេបានឈ្នះមេដាយមាស នៅក្នុងការប្រកួត Golden Grand Prix ក្នុងខែធ្នូ និងជួយអោយបានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាជាតិ កាលពីខែមិថុនា៕