គិតត្រឹមដំណាក់កាលទី១១ កីឡាករម៉ាឡេស៊ី ធ្វើបានល្អជាង ថៃ ក្នុងការប្រកួតប្រណាំងម៉ូតូពិភពលោកកម្រិតទី៣  ( 3Moto GP 2017 ) គិតត្រឹមដំណាក់កាលទី១០ ដែលមានប្រទេសមកពីស្ទើជុំវិញពិភពលោកចូលរួមប្រកួត។

ជាកីឡាករដែលមកពីតំបន់អាស៊ានតែ២នាក់គត់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ បានឈានដល់ដំណាក់កាលទី១១ ដោយកីឡាករប្រទេសទាំង២ កីឡាករម៉ាឡេស៊ី Adam Norrodin បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ១៩ (តំណាកកាលទី១០ នៅលេខ២១) ខណៈកីឡាករថៃ Nakarin Atiratphuvapat ឈរនៅចំណាត់ថ្នាក់លេខ២២ ដដែល ក្នុងចំណោមកីឡាករ៤០រូប។

មុននឹងបានចំណាត់ថ្នាក់នេះ នៅក្នុងដំណាក់កាលទី១១ដែលធ្វើឡើងនៅប្រទេសអូទ្រីស កីឡាករម៉ាឡេស៊ី បញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៨  ស្របពេលដែលកីឡាករថៃទទួលបានចំណាត់ថ្នាក់លេខ៤១។

តារាលទ្ធផលនៃការប្រកួតក្នុងដំណាក់កាលទី១១:

តារាងចំណាត់ថ្នាក់សរុបគិតត្រឹមដំណាក់កាលទី១១:

 

ក្រោយការប្រកួតនៅក្នុងដំណាក់កាលនេះ សម្រាប់ដំណាក់កាលបន្ទាប់គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ខាងមុខនេះ នៅចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា ការប្រកួតប្រណាំងម៉ូតូកម្រិតទី៣នេះ ចែកចេញជា១៨ដំណាក់កាល កីឡាករដែលមានពិន្ទុលើគេក្រោយការប្រកួតនៅក្នុង១៨ដំណាក់កាលនេះរួច នឹងមានកៅអីឡើងទៅប្រកួតកម្រិត២នៅឆ្នាំបន្ទាប់៕

 

រូបភាព: thestar