យោងតាមការចេញផ្សាយនារសៀលថ្ងៃទី ១០ ខែ សីហា នេះ បានអោយឃើញថា ក្រុមជម្រើសជាតិបាល់ទាត់អុីរ៉ង់ នៅតែបន្តឈរចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់អាសុី ស្របពេលទទួលបានលេខ២៤ពិភពលោកនៃចំណោមទាំង២០៦។
ដោយ អុីរ៉ង់ មាន៨៩៣ពិន្ទុ តាមពីក្រោយដោយ ជប៉ុន មានត្រឹម ៦៩៦ពិន្ទុ ពោលគឺមានគម្លាតដល់ទៅ ១៩៧ ពិន្ទុ ខណៈ បាតារាងប្រទេសក្នុងតំបន់អាសុីគឺ ប៉ាគីស្ថាន មានត្រឹមតែ២៤ពិន្ទុប៉ុណ្ណោះ៕