កីឡាករ ង៉ែត ភារ៉ាត គឺអត្តពលិកកម្ពុជាតែ ១ រូបគត់ចេញដែលទៅប្រកួតព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក 2017 IAAF World Championship ដែលធ្វើឡើងនៅទីក្រុង London ចក្រភពអង់គ្លេស។

ង៉ែត ភារ៉ាត ដែលជាតំណាងអោយកម្ពុជាទៅចូលរួមប្រកួតព្រឹត្តិការណ៍នេះ នឹងត្រូវប្រកួតលើវិញ្ញាសារ ១០០ម៉ែត្រ ផ្នែកបុរស រួមជាមួយកីឡាករដទៃទៀតមកពីជុំវិញពិភពលោក នេះបើយោងតាមការចេញផ្សាយលើវិបសាយផ្លូវការរបស់សហព័ន្ធកីឡាអត្តពលកម្មពិភពលោក។

ព្រឹត្តិការណ៍នេះគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃ០៤ ខែសីហា រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ ខាងមុខនេះ ជាមួយនឹងវិញ្ញាសារចំនួន ២២ វិញ្ញាសារ។

 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក 2017 IAAF World Championship  នេះធ្វើឡើងនៅរៀងរាល់ ២ ឆ្នាំម្ដង ខណៈការចូលរួមលើកនេះ គឺជាលើកទី២សម្រាប់ ង៉ែត ភារ៉ាត ដោយកាលពីឆ្នាំ២០១៥ កន្លងទៅដែលធ្វើឡើងនៅប្រទេសចិន ង៉ែត ភារ៉ាត បញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៥១ ក្នុងចំណោមកីឡាករ៦០ លើវិញ្ញាសាររត់២០០ម៉ែត្រ ផ្នែកបុរស នឹងធ្វើបានក្នុងថេរវេលា ២២.១១ វិនាទី៕