សហព័ន្ធកីឡាបាល់ទាត់ចិន បានចេញនៅសេចក្តីប្រកាសដោយសង្ឃឹមថា Chelsea នឹងទទូលបានមេរៀនមួយយ៉ាងល្អបន្ទាប់ពីកីឡាកររបស់ខ្លូន Kenedy បានសាងនៅកំហុស។

Kenedy ត្រូវបានបញ្ចូនទៅអង់គ្លេសវិញភ្លាមកាលពីសប្តាហ៍មុនក្នុងអំឡុងពេលការប្រកួតទេសចរណ៍មុនរដូវកាលថ្មីមកដល់ បន្ទាប់ពីបង្កកំហុសដ៏ធំនៅលើបណ្តាញសង្គមក្រោយបង្ហោះសារនិយាយអំពីសន្តិសុខជនជាតិម្នាក់កំពុងដេកលក់។

 

បើទោះបីជាកីឡាករវ័យ២១ឆ្នាំរូបនេះ បានសូមទោសដោយយកក្បាលមេក្រូនិយាយអំពីរឿងរ៉ាវយ៉ាងណាកីដោយ អ្នកគាំទ្រនៅកីឡដ្ឋាន Bird’s Nest បានសើចចំអកដាក់រូបគេ។