ក្រុមបាល់ទាត់ខណ្ឌពោធិ៍សែនជ័យ បានធ្វើឲ្យអ្នកស្នេហាវិស័យបាល់ទាត់មិនអាជិព នៅក្នុងប្រទេសកម្ពុជា មានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីក្រុមសម្បូរដោយយុវជនមួយនេះ បានលើកពានពាក់កណ្ដាលអាជីពដ៏ធំមួយទៀត គឺពាន KHM Champion League 2017 បន្ទាប់ពីយកឈ្នះក្រុម Daun Penh FC  លទ្ធផល ២-១ ក្នុងជំនួបផ្ដាច់ព្រ័ត្រលើទីលានបាល់ទាត់ KMH ។

លោក ហែម ដារិទ្ធិ  អភិបាលខណ្ឌពោធិ៍សែនជ័យ និងស្ថាបនិកក្លិប មានប្រសាសន៍ថា នេះគឺជាពានទី៣ ហើយក្នុងឆ្នាំ២០១៧នេអ ដែលក្រុមខ្លួនដណ្ដើម ដោយឡែកពានពីរផ្សេងទៀត  រួមមានពាន  Soccer League 2017 និងពាន KMH Cup 2017 ។ ជាមួយនឹងការដណ្ដើមបានភាពជោគជ័យព្រឹត្តិការប្រកួតបាល់ទាត់មិនអាជិពនេះ លោកបានបង្ហើបប្រាប់ថា លោកគ្មានមហិច្ឆតាឈានទៅលេងក្របខណ្ឌអាជីព ឬលីគកំពូលកម្ពុជាឡើយ ដោយសារលោកគ្មានពេលវេលាគ្រប់គ្រាន់ ជាប់រវល់មួយការងារចុះមូលដ្ឋានក្នុងខណ្ឌរបស់លោកគ្រប់គ្រង ។

លោកអភិបាលខណ្ឌ បន្ថែមថា « ខ្ញុំមិនអាចចូលរួមប្រកួតប្រជែងកម្រិតអាជីពបានទេ ព្រោះការងារមូលដ្ឋាន ក្នុងនាមអាជ្ញាធរត្រូវការចុះមូលដ្ឋានញឹកញាប់ ហើយបើខ្ញុំមកគិតរឿងអភិវឌ្ឍន៍ឲ្យក្លាយជាក្រុមអាជីព គឺទៅមិនអាចធ្វើទៅបានក្នុងពេលតែមួយទេ ។ ខ្ញុំបង្កើតក្រុមនេះឡើង គ្រាន់តែលេងរឲ្យបែកញើស ពិសេសគឺចង់ឲ្យយុវជនរបស់ខ្ញុំ កុំទៅសេធគ្រឿនញឿន ឬលេងល្បែងអាវាសែ ដែលសង្គមស្អប់ខ្ពើមនោះ។

លោកបញ្ជាក់បែបនេះ ក្រោយពីក្រុមពោធិ៍សែនជ័យ យកឈ្នះ ក្រុមដូនពេញ ក្នុងលទ្ធផល ៣ ទល់នឹង ២ ក្នុងស្ថានភាពដ៏តានតឹង ដើម្បីលើកពាន KHM Champion League 2017 រដូវកាលទី២ ។ ទោះបីជាយ៉ាងណាលោកនៅតែរក្សាជំហរចូលរួមការប្រកួតពាក់កណ្ដាលអាជីព ឬមិនអាជីពផ្សេងៗ ដើម្បីផ្ដល់ឱកាសឲ្យយុវជនរបស់ខ្លួនបានលេងកីឡា ឬអភិវឌ្ឍន៍ក្លាយជាកីឡាករអាជីពនាពេលអនាគត សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ។