កីឡាករជម្រើសរើសជាតិប្រដាក់សកលកម្ពុជា ចេញទៅហ្វឹហាត់ បង្កើនសមត្ថភាព និងដកស្រងបច្ចេកទេស នៅប្រទេសថៃ រយៈពេល ១ខែពេញ ដើម្បីត្រៀមចូលរួមព្រឹត្តិការកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែក្រោយនេះ។ មុនពេលចេញដំណើរលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឧបត្ថម្ភ សម្ភារៈសម្រាប់ហ្វឹកហាត់ នឹងថវិកាចំនួន សរុប ១៨៥០ដុល្លារ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡំាពិក។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា នេះជាការរួមចំណែកបន្តិចបន្ទួច សម្រាប់ឲ្យពួកគេមានចិត្តក្នុងការហ្វឹកហាត់ ជួយវិស័យកីឡាប្រដាល់សកលកម្ពុជាមានការរីកចម្រើនតទៅមុខទៀត។ លោកមោទនភាពណាស់ ក្នុងនាមលោកជាជនជាតិអាមេរិករស់ប្រទេសកម្ពុជា ជាយូរឆ្នាំមកហើយ មានឪកាសបានចូលរួមការងារសង្គមនេះ ប៉ុន្តែលោកសង្គេតឃើញថាសព្វថ្ងៃនេះ ប្រដាល់សកលនៅប្រទេសកម្ពុជា មិនសូវមានអ្នកគាំទ្រច្រើនទេ ភាគច្រើនពួកគេគាំទ្រតែប្រដាល់គុនខ្មែរ ដូច្នេះលោកសូមប្រជាជនកម្ពុជាងាកមកជួយគាំទ្រ ផ្តល់កម្លាំងចិត្តដល់ពួកគេ ព្រោះថាការគាំទ្រ លើទឹកចិត្ត ការសរសើ ពិតជាមានសារៈសំខាន់ណាស់វិស័យកីឡា ដើម្បីជំរុញពួកគេមានទឹកចិត្តតាំងហ្វឹកហាត់ និងការប្រកួត ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការប្រដាល់សកលកម្ពុជា មានប្រសាសន៍ កីឡាករ ៣រូប ដែលចេញទៅហ្វឹកហាត់នាពេលនេះ គឺទទួលបានការគាំទ្រពីសហព័ន្ធប្រដាល់សកលទ្វីបអាស៊ី ដោយភាគីខាងប្រទេសថៃ ផ្តល់តែកន្លែលហ្វឹកហាត់ និងស្នាក់នៅតែប៉ុណ្ណោះ សម្រាបការហ្វឹកហាត់ ចាប់ទីថ្ងៃទី១៥ ខែកក្តដា ទល់ថ្ងៃទី ១៤ សីហា នៅបណ្ឌិតសភាប្រដាល់សកលប្រទេសថៃ ។ អគ្គលេខាធិការសហព័ន្ធ សង្ឃឹមថា រយៈពេល ១ខែពេញនេះ កីឡការទាំង រូបនេះ នឹងទទួលបានបទពិសោធន៍ល្អ ផ្លាស់ប្តូរបច្ចេកទេសថ្មី បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព កើនសិទ្ធិផល ឈានទៅរកការប្រកួប្រជែងលើឆាកអន្តរជាតិ ដូចជាត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពាកកណ្តាលខែសីហា ខាងមុខនេះ។
សូមបញ្ជាក់ថា សហព័ន្ធប្រដាល់សកលកម្ពុជា បានបញ្ជូនប្រិភូ ៤រូបទៅហ្វឹកហាត់នៅប្រទេសថៃ មានគ្រូបង្វឹក ១រូប និងកីឡាករចំនួន ៣រូប រួមមាន លោក វ៉ែន សុផល ជាគ្រូបង្វឹក, កីឡាករ ណាត សៀកនិន ប្រភេទទម្ងន់ ៥៦ គីឡូក្រាម, កីឡាករ ផល សុភ័ណ្ឌ ប្រភេទទម្ងន់ ៦៤ គីឡូក្រាម និងកីឡាករ ហ្វីលីក ប្រភេទទម្ងន់ គីឡូក្រាម ៕