ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំជប៉ុន នឹងមកដល់កម្ពុជាមុនគេនៅរសៀលនេះ ខណៈ U-23 ចិន និងហ្វីលីពីន មកដល់ថ្ងៃទី១៧ ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ២៣ ឆ្នាំ AFc U-23 Championship 2018 វគ្គជម្រុះ ប្រចាំពូល J ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំជប៉ុន នឹងមកដល់កម្ពុជាមុនគេពោលគឺនឹងមកដល់នៅថ្ងៃទី ១៥ ខែ កក្កដា នេះនៅវេលាម៉ោង ១៥:១០ នាទីរសៀល ដោយឡែក U-23 ចិន ជាមួយហ្វីលីពីន នឹងមកដល់កម្ពុជា នៅថ្ងៃទី ១៧ ខែដដែល ដោយ U-23 ហ្វីលីពីន មកដល់មុនគឺនៅវេលាម៉ោង ១៣:២៥ នាទីរសៀល និង U-23 ចិន មកដល់នៅវេលាម៉ោង ១៣:៣០ នាទីរសៀល។
ក្រុមទាំង៣នេះមកកម្ពុជា ដើម្បីចូលរួមប្រកួតប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២៣ ឆ្នាំ 2018 AFC U-23 Championship វគ្គជម្រុះ ប្រចាំពូល J ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ១៩ ខែ កក្កដា រហូតដល់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ នៅទឹកដីនៃប្រទេសកម្ពុជា៕
កម្មវិធីប្រកួតពេញលេញ:
រូបភាព: Getty Image/Koji Watanabe