ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បានបើកឆាកប្រកួតចាញ់ទាំង៣ប្រកួត នៅក្នុងការប្រកួតពានរង្វាន់ធំកម្រិតពិភពលោក FIVB Volleyball World Grand Prix ដែលធ្វើឡើងនៅប្រទេសហូឡង់ សម្រាប់សប្ដាហ៍ដំបូង នៃវគ្គជម្រុះ។
ការប្រកួតសប្ដាហ៍ដំបូង ធ្វើឡើងនៅប្រទេសហូឡង់ ដោយចាប់ផ្ដើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ ប្រកួត៣ដងចាញ់ទាំង ៣ដង ពោលគឺចាញ់ ក្រុមបាល់ទះជម្រើសជាតិស្ត្រីជប៉ុន ក្រុមបាល់ទះជម្រើសជាតិស្ត្រីហូឡង់ និងចាញ់ក្រុមបាល់ទះជម្រើសជាតិស្ត្រីសាធារណរដ្ឋដូមីនីកែន។
លទ្ធផលសរុបសម្រាប់ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ:
គិតពីចំណាត់ថ្នាក់បណ្ដោះអាសន្ន ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ កំពុងឈរនៅចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម ១២ក្រុមនៅក្នុងពូលទី១ ដោយមានតែ១ពិន្ទុប៉ុណ្ណោះ។
តារាងចំណាត់ថ្នាក់សរុប:
ប្រកួតបន្ទាប់ ពោលគឺសប្ដាហ៍ទី២ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ នឹងត្រូវធ្វើដំណើរទៅប្រទេសជប៉ុន ដោយត្រូវប្រកួតជាមួយ ក្រុមបាល់ទះជម្រើសជាតិស្ត្រីជប៉ុន ក្រុមបាល់ទះជម្រើសជាតិស្ត្រីស៊េប៊ី និងចាញ់ក្រុមបាល់ទះជម្រើសជាតិស្ត្រីប្រេស៊ីល។
កម្មវិធីប្រកួតសប្ដាហ៍ទី២ នៅប្រទេសជប៉ុន:
គួរបញ្ជាក់ថា ពានរង្វាន់ FIVB Volleyball World Grand Prix ធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះគឺជាឆ្នាំទី២៥ហើយដែលពានរង្វាន់មួយនេះបានដំណើរការ ខណៈក្រុមដែលជោគជ័យជាងគេគឺ ក្រុមបាល់ទះជម្រើសជាតិស្ត្រីប្រេស៊ីល ដោយធ្លាប់ឈ្នះរហូតដល់១១ដង ក្នុងចំណោម២៥លើក៕
ចូលអាន: ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ ត្រៀមចេញទៅប្រកួតព្រឹត្តិការណ៍ពិភពលោក នៅប្រទេសហូឡង់
រូបភាព: thairath.co.th