ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន បានធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសជប៉ុន រយៈពេលខ្លីដើម្បី ត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Cahmpionshp 2018 វគ្គជម្រុះដែលធ្វើឡើងនៅប្រទេសកម្ពុជា។

ការធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសជប៉ុននេះ គឺស្ថិតក្រោមគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីនផ្ទាល់ ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA)។

 

 

សមាសភាពកីឡាករចំនួន១៨នាក់ ក្រុមការដឹកនាំពីសំណាក់ លោក Marlon Maro បានចាកចេញតាំងពីព្រឹកថ្ងៃទី០៦ ខែកក្កដា ម្សិលមិញនេះរួមមាន៖

  1. Nimrod BALABAT – San Beda College
  2. Junell Mark BAUTISTA – Davao Aguilas FC
  3. Jeremiah BORLONGAN – University of the Philippines / Kaya FC Makati B
  4. Valentino CALVO – De La Salle – College of Saint Benilde
  5. Jaime Vicenzo CHENG – Davao Aguilas FC
  6. Julian Mariano CLARINO – University of the Philippines / FC Meralco Manila
  7. Roberto CORSAME Jr. – Arellano University
  8. Reymart CUBON – Far Eastern University / Kaya FC Makati B
  9. Rey Franco Miguel DE LA TORRE – Davao Aguilas FC
  10. Van Rey DIAZ – Davao Aguilas FC
  11. Javier Augustine GAYOSO – Ateneo de Manila University
  12. Ray Joseph JOYEL – Far Eastern University / Kaya FC Makati B
  13. Yoshiharu KOIZUMI – De La Salle University
  14. Christian LAPAS – University of the Philippines / Kaya FC Makati B
  15. Dimitri Lionel LIMBO – Kaya FC Makait B
  16. Jeremiah Raphael ROCHA – Ateneo de Manila Univeristy / Kaya FC Makati B
  17. Richard TALAROC Jr. – Davao Aguilas FC
  18. Nathanael Ace VILLANUEVA – University of the Philippines / FC Meralco Manila

ជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន នឹងហ្វឹកហាត់រយៈប្រហែល២សប្ដាហ៍នៅទីនោះ រួមជាមួយការប្រកួតមិត្តភាពកម្ដៅសាច់ដុំផងដែរ។

គួរបញ្ចាក់ថា ជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន នឹងត្រូវប្រកួតក្នុងពានរង្វាន់ AFC Under-23 Championship 2018 វគ្គជម្រុះប្រចាំពូល J ដែលធ្វើឡើងនៅប្រទេសកម្ពុជា ជាមួយប្រទេស២ផ្សេងទៀតរួមមាន U-23 ចិន និង U-23 ជប៉ុន ផងដែរ៕

 

រូបភាព: balitaboss/ pff.org.ph