ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានធ្វើការកោះហៅកីឡាករ ២៥ រូប ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ King’s Cup 2017 ជាមួយប្រទេសចំនួន៣ ដែលធ្វើឡើងនៅប្រទេសថៃផ្ទាល់តែម្ដង។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិស៊ែប៊ី លោក Milovan Rajevac សមាសភាពកីឡាករទាំង២៥រូបនេះ នឹងជម្រុះមកនៅត្រឹម២៣រូប ដែលជាសមាសភាពចុងក្រោយត្រូវប្រកួតបើកឆាកទល់នឹង ជម្រើសជាតិកូរ៉េខាងជើង។
បញ្ជីឈ្មោះកីឡាករទាំង២៥រូប:
គួរបញ្ជាក់ថា ពានរង្វាន់នេះមានប្រទេសចំនួន៣ចូលប្រកួតរួមមាន ជម្រើសជាតិកូរ៉េខាងជើង, ប៊េឡារូស និង បូហ្គីណាហ្វាសូ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
រំលឹកជាថ្មីផងដែរថា ពានរង្វាន់បាល់ទាត់ King Cup របស់ថៃ បង្កើតឡើងតាំងពីឆ្នាំ១៩៦៨ មកម៉្លេះហើយជម្រើសជាតិថៃ ធ្លាប់ឈ្នះជើងឯកចំនួន១៤លើកផងដែរ ខណៈក្រុមនេះជាម្ចាស់ជើងឯកឆ្នាំចាស់ ក្រោយយកឈ្នះលើក្រុមហ្សកដានី ដោយលទ្ធផល ២ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦ កន្លងទៅ៕
រូបភាព: tahirath.co.th